ព័ត៌មានជាតិ

ពិព័រណ៍ម្ហូបអាហារ ហាឡាល់អន្តរជាតិ ២០១៨ ចាប់ផ្តើមជាផ្លូវការហើយនៅកម្ពុជា

ភ្នំពេញ៖ ពិព័រណ៍ម្ហូបអាហារហាទ្បាល់អន្តរជាតិ២០១៨នៃភាពច្នៃប្រឌិតថ្មីនៃម្ហូបហាទ្បាល់ “Halal International Show 2018 : New Vision of Halal” នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេ នៅក្នុងអាស៊ាន គោលបំណងនេះគឺ ដើម្បីបង្កើនឱកាសពង្រីកបណ្តាញទីផ្សារ លើកកំពស់ សក្តានុពលរបស់សហគ្រិន និងលើកកម្ពស់ផលិតផល ពីខេត្តចំនួន៥ នៅតាមព្រំដែន ភាគខាងត្បូងនៃប្រទេស ក្នុងតំបន់អាស៊ាន បានបើកជាផ្លូវការហើយនាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នៅផ្សារទំនើបអ៊ីអនទី១។

លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឲ្យដឹងថា ខេត្តចំនួន ៥នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala), ខេត្ត បាត់តានី (Pattani), ខេត្ត ណារ៉ាត់ទីវ៉ា (Narathiwas), ខេត្ត សង់ក្លា (Songkla) និង ខេត្ត សាទូន (Satun) និងរៀបចំកម្មវិធី“ពិព័រណ៍ម្ហូបអាហារ ហាទ្បាល់ អន្តរជាតិ 2018៖ ភាពច្នៃប្រឌិតថ្មីនៃម្ហូបហាទ្បាល់ – Halal International Show 2018 : New Vision of Halal” នៅក្នុងរាជធានីភ្នំពេញ ។

ប្រទេសកម្ពុជាជាប្រទេសដំបូងគេ នៅក្នុងតំបន់អាស៊ានដែល នឹងមានការតាំងពិព័រណ៍ ម្ហូបអាហារហាទ្បាល់ Halal ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី ២ខែកញ្ញានៅផ្សារទំនើបអ៊ីអន១ (Aeon Mall 1) ក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញ ពីសក្តានុពលនៃផលិតផលហាទ្បាល់ និងសេវាកម្មទាក់ទងនឹងហាទ្បាល់ (Halal)។ លើសពីនេះទៀតព្រឹត្តិការណ៍នេះ មានគោលបំណងបង្កើនឱកាស ពង្រីកទីផ្សារ និងលើកកម្ពស់ផលិតផល នៅក្នុងតំបន់អាស៊ាន ជាពិសេសនៅកម្ពុជា ដែលជាទីផ្សារធំមួយ និងមានសក្តានុពលផ្នែក ទីផ្សារយ៉ាងធំធេងក្នុងការវិនិយោគ ឬបើកផ្សារសម្រាប់លក់ ផលិតផលហាឡាល់ (Halal) ផងដែរ។

លោក Nianwa Sulaiman មានប្រសាសន៍បន្តទៀតថា “គោលបំណងធំៗចំនួន៥ នៃការរៀបចំកម្មវិធីពិព័រណ៍ ម្ហូបអាហារហាទ្បាល់អន្តរជាតិ 2018 នៅកម្ពុជារួមមាន អភិវឌ្ឍសក្តានុពលនៃ ការគ្រប់គ្រងម្ហូបអាហារហាឡាល់ និងទីផ្សារផលិតផលហាឡាល់ សម្រាប់សហគ្រិន បង្កើនប្រាក់ចំណូល បង្កើនឱកាសការងារ លើកកម្ពស់គុណភាព និងបង្កើនសក្តានុពលប្រកួតប្រជែង ក្នុងឧស្សាហកម្មហាឡាល់ (Halal Industry) បង្កើនបណ្តាញទីផ្សារក្នុង និងក្រៅប្រទេសដែលទាក់ទងទៅ នឹងផលិតផលហាឡាល់ តាមរយៈពាណិជ្ជកម្មឌីជីថល និងបណ្តាញផ្សេងៗទៀត ដែលជុំរុញឲ្យមានសន្ទុះកាន់តែខ្លាំង ឡើងសម្រាប់បំពេញតម្រូវការទីផ្សារ ។ ផ្សព្វផ្សាយគម្រោងរបស់ ទីផ្សារផលិតផលហាឡាល់ ទាំងក្នុងស្រុក និងអន្តរជាតិ និងបង្កើតឱកាស និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់ផលិតផលហាឡាល់ នៅក្នុងខេត្តចំនួន៥ នៅតាមព្រំដែនភាគខាងត្បូង ប្រទេសថៃ ។

លោក Nianwa បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ប្រទេសកម្ពុជាជាប្រទេស ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ សម្រាប់ការពង្រីកទីផ្សារ ផលិតផលហាឡាល់ ។ យើងក៏និងមានគម្រោង រៀបចំក្បួនពិព័រណ៍ពាណិជ្ជកម្ម សម្រាប់ផលិតផលនិងសេវាកម្ម របស់ហាឡាល់ ដែលផលិតនៅប្រទេសថៃ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រទេសកម្ពុជាជាប្រទេស ដែលបានជ្រើសរើសដំបូងគេដើម្បី រៀបចំកម្មវិធីនេះ ហើយយើងសង្ឃឹមថា យើងអាចទទួលបាននូវទស្សនវិស័យ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផល ហាឡាល់របស់យើង ។

ក្នុងនោះផងដែរយើងនឹងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាដើម្បីសិក្សា ពីប្រជាជននៅទីនោះ និងរបៀបដែលយើងគួរតែបន្ត និងអភិវឌ្ឃ បន្តែមទៀត ។ នៅក្នុងព្រឹត្តិការណ៍ពិសេសនេះ នឹងមានការតាំងបង្ហាញ ផលិតផលមកពីខេត្តចំនួន៥ នៅ ភាគខាងត្បូងប្រទេសថៃ ។ ផលិតផលដែលនិងតាំងបង្ហាញ នៅក្នុងកម្មវិធីនេះ មានដូចជា Embroidered Hijabs ទឹកឃ្មុំ, Mackerel Cornflakes, អាហារសមុទ្រកំប៉ុងនិងគ្រឿងការីជាដើម ៕

ដោយ៖ លីភីលីព

To Top