អន្តរជាតិ

ផ្ទុះជំងឺ លិបតូស្បៀរ៉ូស៊ីស សម្លាប់ពលរដ្ឋឥណ្ឌា អស់២៨នាក់ ក្រោយគ្រោះទឹកជំនន់កើតឡើង

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះថា មន្ត្រីសុខាភិបាល់ នៅក្នុងប្រទេសឥណ្ឌា បានប្រកាសការប្រុងប្រយ័ត្ន ដល់ពលរដ្ឋអំពីជំងឺម្យ៉ាង ដែលបង្កដោយមេរោគ លិបតូស្ពៀរ៉ូស៊ីស ឬហៅថាជំងឺគ្រុនញាក់ បានសម្លាប់ពលរដ្ឋឥណ្ឌា អស់ចំនួន២៨នាក់ ក្រោយពីគ្រោះទឹកជំនន់ វាយប្រហាររដ្ឋ Kerela រយៈពេល១ខែមកនេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ ។

កាសែត Hindustan Times បានចុះផ្សាយថា មន្ទីរសុខាភិបាលក្នុងស្រុក បានប្រកាសអំពីគ្រោះអាសន្ន និងបានស្នើសុំថ្នាំសង្កូវច្រើន ពីក្រសួងសុខាភិបាល ។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ជំងឺលិបតូស្បៀរ៉ូស៊ីស ជាជំងឺឆ្លងម្យ៉ាង ដែលបានឆ្លង ពីសត្វមកមនុស្ស ដែលបានកើតឡើងខ្លាំង នៅក្នុងពេលទឹកជំនន់ ។

របាយការណ៍ ដែលបានដកស្រង់ចេញពី មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បានឲ្យដឹងថា យ៉ាងហោចណាស់ មានអ្នកសង្ស័យចំនួន៣០០ករណី ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងពីរដ្ឋខាងលើ នៅក្នុងរយៈពេល៣ថ្ងៃនេះ ។

គួររំលឹកថា កាលពីខែមុន គ្រោះទឹកជំនន់បំផ្លាញបំផ្លាញ រដ្ឋ Kerala ដោយបានសម្លាប់មនុស្ស ជិត៤០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top