អន្តរជាតិ

បែកធ្លាយរូបភាព ‘iPhone XS’ ថ្មីរបស់ក្រុមហ៊ុន Apple បើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា

អាមេរិក៖ រូបភាពបែកធ្លាយតាមប្រព័ន្ធអនឡាញបង្ហាញពីទូរស័ព្ទ iPhoneស៊េរីថ្មី និង Watch ថ្មីរបស់ក្រុមហ៊ុន Appleនៅមុនថ្ងៃដាក់បង្ហាញខ្លួន ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងពេញពិភពលោកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

9to5Mac បានបង្ហោះរូបភាពនេះដោយអះអាងថា ពួកគេមិនមែនជាអ្នករៀបចំទេ។ ពួកគេបានបង្ហាញនូវអេក្រង់ធំថ្មីមួយដែលមានឈ្មោះថា iPhone XS Plus គេជឿថា មានអេក្រង់ទំហំ ៦,៥ អ៊ីញ និងសមាសភាគ iPhone XS របស់ខ្លួនដែលមានអេក្រង់ទំហំ ៥,៨ អ៊ីញជាមួយនឹងស៊េរីស៊េរី៤នៃWatch របស់ក្រុមហ៊ុន Apple ។

9to5Mac អាចចែករម្លែកនូវរូបរាងដំបូងបំផុតទៅលើទូរស័ព្ទ iPhone ថ្មី អេក្រង៥,៨អ៊ីញប្រភេទ OLED iPhone 5S ដែលជាទូរស័ព្ទ iPhone XS ។ រូបភាពនេះក៏បង្ហាញថា ទូរស័ព្ទនេះមានពណ៌មាសថ្មី។ Apple បានលេចធ្លាយឡើងវិញដោយការកំណែជាពណ៌មាសរបស់ iPhone X តាមរយៈ FCC ប៉ុន្តែវាមិនអាចរកទិញបានទេ។

កំណែទី៣ដែលមានតម្លៃថោកជាងនេះក៏ត្រូវបានគេរំពឹងថា នឹងត្រូវដាក់បង្ហាញ។នៅក្នុងការប្រកាសដាច់ដោយឡែកមួយគេហទំព័រនេះ បង្ហាញពីអ្វីដែលវាអះអាងថា គឺជាកំណែថ្មីនៃ Watch របស់ក្រុមហ៊ុន Apple ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top