អន្តរជាតិ

នាវាអាហារសមុទ្រ កូរ៉េខាងជើង ចូលចតកំពង់ផែរុស្ស៊ី ជាញឹកញាប់

បរទេស៖ កាសែតអូស្ត្រាលី UPI ចេញផ្សយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានរាយការណ៍ថា យោងតាមសេចក្តីរាយការណ៍ថ្មីមួយ ប្រទេសរុស្ស៊ី កំពុងតែអនុញ្ញាតិស្ងាត់ៗ ឲ្យនាវាដឹកទំនិញត្រជាក់របស់កូរ៉េខាងជើង ចូលចតនៅកំពង់ផែរុស្ស៊ីទីភ្នាក់ងារសារព័ត៌មាន Voice of America បានរាយការណ៍នៅថ្ងៃសុក្រថា នាវាមានសមត្ថភាពដឹកអាហារសមុទ្រកូរ៉េខាងជើងដែលរងទណ្ឌកម្មបែបនេះជាច្រើនគ្រឿងត្រូវបានគេតាមដាន ឃើញធ្វើដំណើរទៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី។

ដោយប្រើប្រាស់ទិន្នន័យពីគណៈកម្មាធិការគ្រប់គ្រងរដ្ឋកំពង់ផែអាស៊ីប៉ាស៊ីហ្វិក ទីភ្នាក់ងារសារព័ត៌មាន VOA បានរាយការណ៍ថា នាវាឈ្មោះ ពាក់ទង់ជាតិកូរ៉េខាងជើង ត្រូវបានគេឃើញចូលទៅកំពង់ផែទីក្រុង Vladivostok ចំនួន៥ដង ចាប់ពីខែឧសភាដល់ខែកក្កដា ដើម្បីទទួល “ការត្រួតពិនិត្យសុវត្ថិភាព”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top