តារា

ទេព កញ្ញា ខ្លាំងក្នុងរឿងភាគពីររឿង កាន់តែបញ្ចេញសម្រស់ ទាក់ទាញ

ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចី ទេព កញ្ញា ដែលកំពុងតែខ្លាំងតួសម្តែងស្រីកំសត់ក្នុងរឿងភាគចំនួនពីរឿង “សម្ពាយបុណ្យ” និង “គ្រូខ្មែរ”នោះ កាន់តែបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតទាក់ទាញដល់អ្នកគាំទ្រនិងជាពិសេសបុរសៗតែម្តង។

រូបថតលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីមួយនេះធ្វើឱ្យទស្សនិកជនមើលកញ្ញា ទេព កញ្ញា ដែលឈរកាចរាងយ៉ាងស្រស់ស្អាត ហើយមើលយូរៗបានដឹងថា រូបសម្រស់របស់នាងស្អាត មិនចាញ់តារាបរទេស អាចនិយាយថា ស្អាតជាងតារាប្រទេសជិតខាងយើងទោះបីជាខ្មែរ។

ទោះបីជាដជាខ្មែរក៏ពិតមែន ប៉ុន្តែរូបសម្រស់ត្រូវបានសរសើរថា ជានារីសមស្អាតពិតជាតារាល្បី ឬជាអ្នកបង្ហាញម៉ូតម្នាក់ដែលមានទេពកោសល្យ បង្ហាញសមត្ថភាព អាចផ្តិតរូបភាពស្អាតៗនៃសម្រស់របស់នាង។ រូបថតចំនួន១០សន្លឹករបស់នាង បានបង្ហាញទម្រស់មុខដែលមុខមាត់កូនកាត់ ស្រស់ស្អាត ជាមួយភ្នែកធំៗ គួរឱ្យចង់គយគន់មុខនាង ពេញមួយយប់មិនចេះជិនណាយឡើយ។

តារាស្រីដែលមានវត្តមានក្នុងរឿង “សម្ពាយបុណ្យ” ដែលកំពុងចាក់បញ្ចាំងលើទូរទស្សន៍បាយ័ន និង រឿង “គ្រូខ្មែរ”ដែលលកំពុងថតត្រៀមចាក់បញ្ចាំង នាពេលខាងមុខនេះ បានបង្ហាញកាយវិការថតរូបយ៉ាងស្រស់ស្អាតរបស់នាងយ៉ាងថ្មី ដែលធ្វើឱ្យមហាជនកាន់តែស្គាល់នាងនិងជម្រុញឱ្យនាងល្បី។

តារាសម្តែងរូបនេះបានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា រឿងភាគថ្មីរបស់ទូរទស្សន៍បាយ័នទាំងពីររឿងនេះ ដែលកំពុងចាក់បញ្ចាំងនិងកំពុងថតនោះ នឹងធ្វើឱ្យមហាបានមើលឃើញនាងជាមួយសមត្ថភាព និង ទេពកោសល្យល្អនៃរឿងភាគរបស់ទូរទស្សន៍នេះ។ រឿងភាគទាំងពីរនេះនាងមានវត្តមាន សម្តែង ដោយបានខំប្រឹងយកចិត្តទុកដាក់និងធ្វើឱ្យអស់ពីសមត្ថភាព។ នាងសំណូមពរដល់មហាជនត្រៀមតាមដានរឿង “សម្ពាយបុណ្យ” និង រឿង “គ្រូខ្មែរ” ហើយប្រសិនបើនាងសម្តែងខុសឆ្គងត្រង់ណា សូមអភ័យទោស និង ទទួលការរិះគន់ដើម្បីស្ថាបនាផងដែរ។

តារាសម្តែងរូបនេះបញ្ជាក់ថា រូបថតជាច្រើនសន្លឹកដែលបញ្ចេញនេះ ជាការបង្ហាញមុខមាត់ និង រូបនាងក្នុងទម្រស់ជាអ្នកបង្ហាញម៉ូតម្នាក់ដែលនាងមាន ភាពជឿជាក់។ សម្រាប់នាងការងារសិល្បៈជាច្រើននាងអាចធ្វើបាន និង មិនព្រមបោះបង់ចោលឡើយ មិនថាជាតារាម៉ូតដែលឬជាតួសម្តែង។
ការបង្ហាញរូបថតលើកនេះរបស់នាង នាងក៏សង្ឃឹមថា អ្នកគាំទ្រនិងទស្សនិកជនដែលគាំទ្រនាងកន្លងមកពេញចិត្តនិងបន្តចាំមុខនាងជាតារា សិល្បៈម្នាក់៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top