តារា

ចាប់អារម្មណ៍អត់? អាវធំ៧ស្រទាប់មួយនេះ តម្លៃជាង ៨០០០ពាន់ដុល្លារ

ក្រោយពេលដែលបានឃើញ ម៉ូតអាវធំដ៏ចម្លែក របស់ហាងលក់សម្លៀកបំពាក់ដ៏ល្បីមួយ របស់អេស្បាញ Balenciaga
នេះរួចមកវាបានធ្វើឲ្យគ្រប់គ្នា ដែលបានឃើញកើតចេញចំងល់ថាតើអ្នកដែលទិញវារួចហើយ គួរតែពាក់វានៅពេលណាដែល
សមរម្យបំផុត។

រូបរាងចម្លែកមើលទៅ ដូចជាអាវ៧ស្រទាប់ យកវាមកដេរជាប់គ្នាជាការស្រេចប៉ុន្តែ បើនិយាយពីតម្លៃរបស់វាវិញ គឺមានទៅដល់
៨១២៥ដុល្លារឬ៩០០០ដុល្លារ សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសនានាលើពិភពលោក។

វាមានទំហំតែមួយគត់ ហើយតម្រូវសម្រាប់ គ្រប់អតិថិជនទាំងស្រីឬប្រុស ប៉ុន្តែសម្រាប់ស្ត្រីវាមានតម្លៃត្រឹមតែ ៧៤០០ដុល្លារប៉ុន្តែ
លើសពីនេះអាវធំប្រភេទនេះ គឺមិនត្រូវបានគេពិពណ៍នា ច្បាស់ពីប្រយោជន៍ ឬមូលហេតុនៃការប្រើប្រាស់ អាវដល់ទៅ៧ជាន់បែបនេះទេ។

ការបង្ហាញខ្លួនរបស់វាដំបូង ត្រូវបានធ្វើឡើងតាំងតែពីខែមិនានៅក្នុងអំឡុងព្រឹត្តិការណ៍ នៃការបង្ហាញម៉ូតមួយ នាទីក្រុងប៉ារីសប្រទេសបារាំង៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top