អន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៤រ៉ិចទ័រ វាយប្រហារ ភាគខាងកើតប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មានគ្រោះរញ្ជួយដី កម្រិតមជ្ឈិម បានវាយប្រហារខេត្ត Punjab ស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន ។

សេចក្តីរាយការណ៍ដំបូង បានកំណត់កម្រិតរញ្ជួយ៦,៤រ៉ិចទ័រ និងក្រោយមកក៏បានប្តូរទៅ ត្រឹមកម្រិត័រវិញ ដែលមានជម្រៅ៣០គីឡូម៉ែត្រ ។

យោងតាមបណ្តាញទូរទស្សន៍ ក្នុងស្រុកបានផ្សាយថា មិនមាននរណាម្នាក់បាត់បង់ជីវិត ឬមានការខូចខាត ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែគ្រោះរញ្ជួយដីបានធ្វើឲ្យពលរដ្ឋ នាំគ្នារត់គេចចេញពីផ្ទះ របស់ពួកគេទាំងប្រញាប់ប្រញាល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top