អន្តរជាតិ

Breaking news៖ គេហទំព័រប្រធានាធិបតី វៀតណាម បញ្ចេញព័ត៌មានជំនួប សម្ងាត់រវាងជប៉ុន និងកូរ៉េខាងជើង នៅវៀតណាម ខណៈអាម៉េរិកឆេះដុំ

បរទេស៖ ព័ត៌មានស្តីពីជំនួបរវាងមន្រ្តីជប៉ុន និងកូរ៉េខាងជើង បានលេចឡើងនៅក្នុងបរិបទ នៃការអះអាងរបស់រដ្ឋាភិបាល ទីក្រុងតូក្យូថា ខ្លួនមិនអាចពឹងផ្អែកលើក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយប្រជាពលរដ្ឋជប៉ុន ដែលត្រូវបានគេចាប់ពង្រត់ នោះទេ។ នេះបើយោងតាមគេហទំព័រ ផ្លូវការរបស់ ប្រធានាធិបតីវៀតណាម ត្រាយ ដាយ ក្វាង ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃទី២៨ ខែសីហា កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ បានផ្សាយថា ប្រទេសជប៉ុន និងកូរ៉េខាងជើង បានជួបប្រជុំសម្ងាត់ មួយនៅវៀតណាម កាលពីខែកក្កដា ដោយមិនប្រាប់ដល់សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះបានធ្វើឡើងរវាងលោក Shigeru Kitamura ប្រធានការិយាល័យ ស៊ើបអង្កេត និងស្រាវជ្រាវរបស់ជប៉ុន និងលោក Kim Song Hyeមន្រ្តីជាន់ខ្ពស់ទទួល បន្ទុកការបង្រួបបង្រួមកូរ៉េ។

ក្នុងការឆ្លើយតបទៅនឹងព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់អាម៉េរិកបានសម្តែងការខឹងសម្បារដោយនិយាយថា ប្រទេសជប៉ុន មិនគួរណាមាត់ឥតគម្រប និយាយប៉ាតណា ប៉ាតណី នៅខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងបន្តចរចា ជាមួយក្រុង ព្យុងយ៉ាង។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទូចថាលោកបានលើកឡើង បញ្ហាចាប់ពង្រត់ជាមួយមេដឹក នាំកូរ៉េខាង ជើង លោកគីម ជុងអ៊ុន កាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍ រួមរវាងមេដឹកនាំទាំងពីរមិន ត្រូវបាន លើកឡើងទេ អំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េ ឬការចាប់ពង្រត់ពលរដ្ឋជប៉ុន។

មន្ត្រីនៅទីក្រុងតូក្យូបានសារភាពថា ពួកគេមិនអាចពឹងផ្អែកតែទៅ លើការបញ្ចុះបញ្ចូលរបស់អាមេរិកដើម្បី ចរចារលើបញ្ហា នៃការ ចាប់ជំរិត ពលរដ្ឋខ្លួនដោយកូរ៉េខាងជើងនោះទេ។

ជាមួយគ្នានោះដែរ កាលពីខែមិថុនា សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា បញ្ហាចាប់ជំរិតពលរដ្ឋជប៉ុន ត្រូវបានដោះ ស្រាយ ក្នុងពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ (Shinzo Abe) ត្រៀមខ្លួនដើម្បីចាប់ផ្តើមចរចាឡើងវិញ ជាមួយមេដឹកនាំកូរ៉េ។

ប្រទេសជប៉ុនបានសុំឱ្យកូរ៉េខាងជើង បញ្ជូនអ្នកចាប់ពង្រត់ជាច្រើនទសវត្សរ៍ឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០ ។ ក្រុងតូក្យូថា នឹងមិនមានជំនួយសេដ្ឋកិច្ចណាមួយដល់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះទេ រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ ហើយភាគីទាំងពីរបានបង្កើត ទំនាក់ទំនងការទូត៕

ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top