អន្តរជាតិ

ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅនីហ្សេរីយ៉ាភាគខាងជើង សម្លាប់ទាហានដល់ទៅ៣០នាក់

បរទេស៖ ប្រភពសន្តិសុខបាននិយាយនៅថ្ងៃសៅរ៍ថា ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម បានសម្លាប់ទាហានដល់ទៅ៣០នាក់ក្នុងហេតុការណ៍ ប្រហារមួយ លើមូលដ្ឋានយោធា នៅក្នុងប្រទេសនីហ្សេរីយ៉ាភាគខាងជើង ដែលជាការវាយប្រហារដ៏ធំបំផុតមួយ នៅក្នុងឆ្នាំនេះ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ការវាយប្រហារថ្ងៃព្រហស្បតិ៍ធ្វើឡើងដោយ សមាជិកក្រុមរដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិច ហៅកាត់ថា ISWA នេះ គឺវាយប្រហារទៅលើមូលដ្ឋានយោធាមួយ នៅភូមិ Zari ក្នុងភាគខាងជើងនៃរដ្ឋ Borno State។

ប្រភពយោធាមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ប្រយុទ្ធគ្នា បានប្រព្រឹត្តទៅអស់រយៈពេល២ម៉ោងហើយសហសេវិករបស់យើងបាន ប្រយុទ្ធនឹងពួកគេ ប៉ុន្តែហេតុការណ៍បានក្លាយជាអាក្រក់ នៅមុនពេលយន្តហោះចម្បាំងមកដល់។ យើងបាត់បង់ទាហានប្រហែង៣០នាក់ និងប្រមាណ១០នាក់ផ្សេងទៀត បានរងរបួស”៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top