តារា

កំពូលតារារ៉េប Cardi B ចង់វះកាត់សម្រករាង ព្រោះខឹងត្រកៀករីកធំ

អាមេរិក៖ រាជនីចម្រៀងរ៉េប Cardi B ដែលទើបសម្រាលកូនបានជាង២ខែនោះបាននិយាយថា នាងចង់វះកាត់សម្រករាងព្រោះមិនពេលចិត្តរាងធាត់អាក្រក់ក្រោយសម្រាលនេះសោះ ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៣១ ខែសីហានេះថា តារាចម្រៀងរ៉េបវ័យ២៥ឆ្នាំ Cardi B បានប្រកាសប្រាប់អ្នកគាំទ្រក្នុងបណ្តាញសង្គមថា នាងនឹងវះកាត់សម្រករាងព្រោះធាត់ជ្រុលពេកក្រោយកើតកូនស្រី ម្យ៉ាងទៀតនាង រវល់គ្មានពេលហាត់ប្រាណ។ នាងថា “ ចង្កេះ និងត្រកៀករបស់ខ្ញុំដូចជាធំជាងមុន វាមិនច្រើនទេ តែខ្ញុំមានអារម្មណ៍មិនល្អព្រោះធ្លាប់មានមានចង្កេះដូច ឆ្ងល់ណាស់អាសាច់ឆ្កួតនេះវាមកពីណា” ។

តាំងពីសម្រាលកូនបាន៦ អាទិត្យនាង Cardi B បានបង្ហោះរូបស្រាតបែរខ្នងមួយសន្លឹក បង្ហាញរូបសាក់ធំរបស់នាងធ្វើអោយអ្នកFollow មានការភ្ញាក់ផ្អើលផងដែរ។ ក្រោយស្វាគមន៍កូនដំបូងជាមួយតារារ៉េប Offset នាង Cardi B ដែលធ្លាប់អួតថាចង់ចំណាយ១ លានដុល្លាររៀបការ នោះហាក់លែងហើបមាត់និយាយរឿងនេះទៀតហើយ ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top