X

កំពង់ផែអាមេរិក ភ័យខ្លាចពន្ធដារ ជាដើមហេតុកាត់បន្ថយ ចរាចរណ៍នាវា និងការងារ

អាមេរិក៖ ប្រតិបត្តិករកំពង់ផែបារម្ភថា ការធ្លាក់ចុះនៃដឹកជញ្ជូនដែលនឹងមានឥទ្ធិពលលើអ្នកបើកបរឡានដឹកទំនិញនិងអ្នកដទៃដែលមានការងារ អាស្រ័យលើពាណិជ្ជកម្ម ដោយសារតែការឡើងពន្ធនាំចូលរបស់លោកប្រធានាធិបតី Donald Trumpយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

សារព័ត៌មាន Associated Press បានវិភាគទិន្នន័យរដ្ឋាភិបាលហើយបានរកឃើញថា យ៉ាងហោចណាស់ ១០ភាគរយនៃការនាំចូលនៅកំពង់ផែ ជាច្រើនអាចប្រឈមនឹងពន្ធគយថ្មី ប្រសិនបើសំណើររបស់លោកប្រធានាធិបតី Donald Trump មានប្រសិទ្ធិភាពពេញលេញ។

ចាប់តាំងពីខែមីនាសហរដ្ឋអាមេរិកបានអនុវត្តពន្ធថ្មីរហូតដល់ទៅ២៥ភាគរយលើតម្លៃជិត៨៥ពាន់លានដុល្លារនៃដែកថែប និងអាលុយមីញ៉ូម និងផលិតផល ចិនជាច្រើនដែលភាគច្រើនទំនិញត្រូវបានប្រើក្នុងការផលិត។

លោក Trump បាននិយាយនៅក្នុងការធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះថា ពន្ធនាំចូលកំពុងធ្វើការយ៉ាងធំ។ លោកបានអះអាងថាពន្ធគយនេះនឹងជួយ ការពារកម្មករអាមេរិកនឹងបង្ខំឲ្យដៃគូពាណិជ្ជកម្មអាមេរិកផ្លាស់ប្តូរច្បាប់ដែលលោកប្រធានាធិបតីទទូចមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក។

នេះបើតាមលោក Robert Landry ប្រធានផ្នែកពាណិជ្ជកម្មរបស់កំពង់ផែថា នៅក្រុង New Orleans ក្រុមមន្ត្រីកំពង់ផែនិយាយថាការធ្លាក់ចុះនៃការ ដឹកជញ្ជូនតាមផ្លូវគោក គឺជាការពិតមិនមែនគ្រាន់តែជាការព្យាករណ៍នោះទេ។ ការនាំចូលដែកថែបនៅទីនោះបានធ្លាក់ចុះជាង ២៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ លី ភិលីព

Facebook Comments