កីឡា

កីឡាករ៤នាក់នេះ ដែល Ed Woodward នឹងមិនលក់ចេញ ពីក្លឹបដាច់ខាត

ព័ត៌មានជាច្រើននាពេលកន្លងមកអំពី កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial ដែលមិនអាចទាក់ទាញចំណាប់អារម្មណ៍របស់គ្រូបង្វឹក បិសាចក្រហមលោក Mourinho នោះថានឹងត្រូវចាកចេញពីក្លឹបជាមិនខាន។

តែទោះបីជាយ៉ាងណាក្តីចុងក្រោយបិសាចក្រហម Man United បែរបានចុះហត្ថលេខាបន្តកុងត្រារយៈពេលដល់ទៅ៥ឆ្នាំសម្រាប់ កីឡាករខ្សែប្រយុទ្ធរូបនេះទាំងដែលកីឡាករផ្ទាល់ក៏មានបំណងចាកចេញហើយអ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីកុងត្រាថ្មីនេះ។

The Telegraph ចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែសីហានេះបានសរសេរថាតាមពិតការចុះកុងត្រាថ្មីនោះគឺជាការសម្រេចចិត្ត របស់លោកអនុប្រធានក្លឹបដែលកំពុងមានបញ្ហាជាមួយនឹង Mourinho ហើយជឿជាក់ថាក្នុងនោះមានកីឡាករ៤នាក់ទៀតដែលលោក Ed Woodward នឹងមិនលក់ចេញឡើយនាពេលខាងមុខដូចជា Luke Shaw, Marcuse Rashford និង Jesse Lingard៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top