ព័ត៌មានជាតិ

កម្លាំងអធិការ នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងអធិការគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន នៅម៉ោង១០យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ពៅ វ៉ាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ក្រុម៤ ភូមិ ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌៣កញ្ចប់ធំ និង៣កញ្ចប់តូច ព្រមទាំងទូរស័ព្ទ២គ្រឿង៕

To Top