កីឡា

UCL: PSG អាចដូច Man City កាលពីរដូវកាល មុនដែរទេ ពេលជួប Liverpool លើកនេះ

អ្នកចាត់ការក្រុមហង្សក្រហម Liverpool បានជឿជាក់ថា Paris Saint-Germain គឺជាក្រុមដែលពិបាកប្រកួតប្រជែង បំផុតនៅក្នុងពូល C នៃក្របខ័ណ្ឌ UEFA Champions League ។

លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា: “PSG គឺជាក្រុមមួយដែលគួរឱ្យចាប់អារម្មណ៍ បំផុត នៅលើពិភពលោក ហើយខ្ញុំគិតថាគោលដៅ របស់ពួកគេគឺឈ្នះពាន Champions League ដូច្នេះវានឹងក្លាយជា ការប្រកួតគួរឱ្យចាប់អារម្មណ៍ ។

“ខ្ញុំកំពុងសង្កេតមើល PSG បន្តិចម្តងៗ ដែលវាជាគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់កម្ទិចក្រុមរបស់់លោក Thomas Tuchel “។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា “ការប្រឈមមុខនឹង Neymar ដូចជាការប្រឈមមុខ នឹងអ្វីៗទាំងអស់។ វាគឺជាការប្រកួតប្រជែងដ៏ធំ ប៉ុន្តែសម្រាប់អ្នកដទៃទៀត វាគឺជាបញ្ហាដ៏ធំបំផុតជាងគេ ក្នុងការប្រឈម ជាមួយយើង” ។

Liverpool នឹងលេងក្នុងពូល C ជាមួយនឹងក្រុមបារាំង Paris Saint-Germain ក្រុប Napoli និង Red Star Belgrade របស់ស៊ែប៊ី៕

ដោយ៖ ផល វិចិត្រ

Facebook Comments

To Top