កីឡា

Barcelona នឹងធ្វើឲ្យ Salah ផ្លាស់ទីនៅរដូវក្តៅ ខាងមុខនេះ ក្រោយ Messi និយាយថា…

ក្រុម Barcelona បានឲ្យដឹងថា ពួកគេនឹងរងចាំរហូតដល់ រដូវក្តៅខាងមុខនេះ ដើម្បីផ្ទេរកីឡាករ Mohamed Salah ពីក្រុមហង្សក្រហម ទៅទឹកដី Nou Camp ។

ក្រុម Barcelona មិនមែនជាក្រុម ដែលត្រូវបានគេដឹងថា បានចាប់អារម្មណ៍ក្នុងការនាំ Salah នោះទេ ខណៈដែលសារព័ត៍មាន Caught Off Side បានរាយការណ៍ថា Real Madrid ក៏បានបង្ហាញពីចំណាប់ អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅរដូវក្តៅនេះក្នុងការនាំយកកីឡាករអេហ្ស៊ីប ទៅកាន់ក្រុមរបស់ពួកគេ។

យ៉ាងណាក្ដីបច្ចុប្បន្នក្រុម Liverpool បានដាក់តម្លៃខ្លួន ២០០លានអឺរ៉ូសម្រាប់ Salah ដើម្បីធ្វើឱ្យ កីឡាកររូបនេះមានសារៈសំខាន់ជាងមុន ក្រោយពីបានដឹងក្រុម Barcelona កំពុងចាប់អារម្មណ៍រូបគេ ក្នុងនាមជាអ្នកជំនួសកន្លែងរបស់ Messi ។

ចំណែក Messi ដែលមានវ័យ៣១ឆ្នាំហើយនោះ បានប្រាប់ទៅ Barcelona ថា ត្រូវស្វែងរកនរណាម្នាក់ ដើម្បីនឹងកាន់តួនាទីរបស់គាត់ នៅក្នុងក្រុមនេះ ព្រោះវាច្បាស់ណាស់ថា គាត់មិនមានពេលច្រើននោះទេ សម្រាប់ក្រុមអ្នកមានបុណ្យមួយនេះ ៕

ដោយ​ ៖ ផល វិចិត្រ

Facebook Comments

To Top