អន្តរជាតិ

​ កូរ៉េខាងជើង​ នៅតែបន្ដផលិត​ និងស្ដុកគ្រាប់ បែកចង្កោម​ ប្រឆាំនឹងអន្ដរជាតិ

សេអ៊ូល៖​ កូរ៉េខាងជើង​ នៅតែបន្តផលិត​ និងស្តុកគ្រាប់បែក ចង្កោម​ ដែលជាអាវុធមួយ​ ដែលត្រូវបានប្រកាសខុសច្បាប់ ដោយភាគច្រើន នៃពិភពលោក​ នេះបើយោងតាម របាយការណ៍ប្រចាំឆ្នាំ របស់អង្គការ ឃ្លាំមើលអន្តរជាតិ។

យោងតាមអង្គការវិទ្យុអាស៊ីសេរី​ បានឱ្យដឹងថា អង្គការសម្ព័ន្ធភាព គ្រាប់បែកចង្កោម ដែលមិនមែនរដ្ឋាភិបាល​ បានចេញផ្សាយរបាយការណ៍នេះ នៅអង្គការសហប្រជាជាតិ​ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍។

គ្រាប់បែកចង្កោមត្រូវបានបាញ់ ដោយកាំភ្លើងធំ​ និងរ៉ុក្កែត​ ឬទម្លាក់ដោយយន្តហោះ​ និងបើកចំហនៅលើអាកាស​  ទម្លាក់ទៅលើដីរបស់សត្រូវ។

អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម​ ដែលបានចូលជាធរមាន នៅក្នុងឆ្នាំ២០០៨​ បានហាមឃាត់ ការប្រើប្រាស់ផលិតកម្ម​ និងការជួញដូរគ្រាប់បែកចង្កោម​ ហើយបានតម្រូវឱ្យរដ្ឋនានា ផ្តល់សំណងដល់ជនរងគ្រោះ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top