អន្តរជាតិ

ឥណ្ឌាមិនទទួលបាន ការធានាលើកលែង ទណ្ឌកម្មអាមេរិកសម្រាប់ការ ទិញមីស៊ីលរុស្ស៊ី

បរទេស៖ នៅមុនពេល កិច្ចពិភាក្សាគ្នាលំដាប់ខ្ពស់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូដេលី មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ មួយរូបបាននិយាយថា សហរដ្ឋអាមេរិក មិនអាចធានាបានថា ខ្លួននឹងផ្តល់ឲ្យឥណ្ឌារួចពីទណ្ឌកម្ម ប្រសិនបើឥណ្ឌាទិញប្រព័ន្ធអាវុធ និងប្រព័ន្ធការពារចម្បងៗ ពីប្រទេសរុស្ស៊ី។ 

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក Randall Schriver ជាមន្ត្រីជាន់ខ្ពស់ប្រចាំអាស៊ី របស់មន្ទីរបញ្ចកោណ បាននិយាយថា “មានការបញ្ជាក់ថា យើងនឹងការពារទាំងស្រុង នូវចំណងមិត្តភាពឥណ្ឌា ញែកឥណ្ឌាឲ្យដាច់ចេញពីការធ្លាក់ចុះណាមួយ ពីច្បាប់នេះ មិនថាពួកគេធ្វើអ្វីនោះទេ”។ 

លោក បាននិយាយនៅក្នុង ព្រឹត្តិការណ៍វិភាគមួយដូច្នេះថា “ខ្ញុំសូមនិយាយប្រាប់ថា នោះគឺជាការនាំឲ្យមានការយល់ខុសបន្តិចបន្តួច គឺយើងនឹងនៅតែមានក្តី ព្រួយបារម្ភខ្លាំងក្លា ប្រសិនបើឥណ្ឌាទិញយកប្រព័ន្ធអាវុធចម្បងថ្មីៗ ពីប្រទេសរុស្ស៊ី” ៕

ដោយ៖ ប៉ាង កុង 

To Top