អន្តរជាតិ

អ៊ីរ៉ង់ ចល័តមីស៊ីល ផ្លោងទៅអ៊ីរ៉ាក់ ក្នុងដំណើរ ព្រមានពួកសត្រូវ

បរទេស ៖ អ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ ទើបបានផ្តល់មីស៊ីលផ្លោងឲ្យដល់ក្រុមកងកម្លាំងស៊ីអ៊ីត នៅ ប្រទេសអ៊ីរ៉ាក់ និងកំពុងតែធ្វើការអភិវឌ្ឍ សមត្ថភាពផលិតបន្ថែមនៅទីនោះ ដើម្បីទប់ទល់ការវាយ ប្រហារលើផលប្រយោជន៍របស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា និងដើម្បីផ្តល់ឲ្យអ៊ីរ៉ង់ខ្លួនឯង នូវមធ្យោបាយ វាយប្រហារសត្រូវក្នុងតំបន់។

យោងតាមមន្ត្រីអ៊ីរ៉ង់៣រូប ប្រភពស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ចំនួន២ និងប្រភពស៊ើបការណ៍សម្ងាត់ លោកខាងលិច២ បានឲ្យដឹងថា អ៊ីរ៉ង់ទើបបានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយវាយប្រហារខ្លី ទៅឲ្យ សម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីពីរបីខែកន្លងទៅ ហើយនិងកំពុងជួយក្រុម សម្ពន្ធមិត្ត ខ្លួនទាំងនោះ ឲ្យចាប់ផ្តើមធ្វើការផលិតដោយខ្លូនឯងផ្ទាល់។

គួរបញ្ជាក់ថា សញ្ញាណាមួយ ដែលថា អ៊ីរ៉ង់កំពុងតែត្រៀមរៀបចំគោលនយោបាយ មីស៊ីល កាន់តែ គឃ្លើន នៅក្នុងប្រទេសអ៊ីរ៉ាក់នេះ នឹងធ្វើភាពតានតឹងឲ្យកាន់តែធ្ងន់ធ្ងរឡើង រវាងទីក្រុងតេអេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោន ដែលបានកើនកម្តៅខ្លាំងស្រាប់ហើយ ដោយការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top