អន្តរជាតិ

អាមេរិក ឈប់ផ្តល់ថវិកា ឲ្យទីភ្នាក់ងារអង្គការ សហប្រជាជាតិ ដែលជួយជនភៀសខ្លួន ប៉ាឡេស្ទីន

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឈប់ផ្តល់ថវិកាឲ្យទីភ្នាក់ងារ អង្គការសហ ប្រជាជាតិ ដែលជួយជនភៀសខ្លួនប៉ាឡេស្ទីន ជាការសម្រេចចិត្តមួយ ធ្វើឲ្យមានតានតឹងកើនឡើង កាន់តែខ្ពស់ រវាងថ្នាក់ដឹកនាំប៉ាឡេស្ទីន និងរដ្ឋបាលរបស់លោក ត្រាំ។

អ្នកនាំពាក្យឲ្យលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមសេចក្តីរាយការណ៍ បានធ្វើការ ថ្កោលទោសការសម្រេចចិត្តនេះថា “ជាការវាយប្រហារជាក់ស្តែងប្រឆាំងប្រជាជនប៉ាឡេស្ទីន និងជាការ ប្រឆាំងចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ”។

លោកស្រី Heather Nauert មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ម៉ូដែលពាណិជ្ជ កម្ម និងការអនុវត្តសារពើពន្ធរបស់ទីភ្នាក់ងារ ជួយសង្គ្រោះនិងការងាររបស់អង្គការសហប្រជាជាតិ គឺជា ប្រតិបត្តិការខុសឆ្គងមិនអាចកែបាន។

លោកស្រីបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋបាលបានធ្វើការពិនិត្យមើលបញ្ហា ដោយប្រុងប្រយ័ត្ន និងបានកំណត់ថា សហរដ្ឋអាមេរិក នឹងមិនធ្វើការចូលរួមបន្ថែមទៀត ដល់ UNRWA នោះទេ”៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top