តារា

សាឡាត់ ស្រីឡាង គ្រាន់តែផាត់មុខស្អាត ក៏គេសរសើរ ព្រោងព្រាត

ភ្នំពេញៈ តារាសម្តែងស្រី កញ្ញា សាឡា​ត់ ស្រី​ឡាង កាន់​តែមាន​សម្រស់​ស្អាត ​ប្លែក​ហើយ​ការ​តែងខ្លួនក៏​ទាន់សម័យ​ មិនធម្មតា​ដែរ ។ អ្វីដែល​ចាប់អារម្មណ៍​ធ្លាប់ តែ​ឃើញតុបតែង​មុខមាត់​ស្រស់ស្អាត​ចុះ​ ពេល​នាង​មានមុខធម្មជាតិ ។

ស្រីស្រស់ក្មេង សាឡា​ត់ ស្រី​ឡាង ត្រូវបាន​គេ​ចាត់ទុកជា​តារា ​សម្តែង​ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិ​ ជាពិសេស​រូបរាង​តូច​ស្រ​ឡូ​ន ​ខ្ពស់​គួរឱ្យ​ទាក់ទាញ ។ ជារឿយៗ​គេ​តែង​ឃើញ​នាង​បង្ហាញមុខ​ឈុត ​សម្លៀកបំពាក់​និង​មានការ​តុប តែង​មុខមាត់​យ៉ាង​ស្រស់ស្អាតតែ​នៅពេល​នាង​ មានមិនមាន​ការ​តែង​មុខ​គេ​សង្កេតឃើញថា ​សម្រស់​រប​ស់​នាង​ខុសប្លែក​ច្រើន ។ ខ្លះ​ថា​ស្អាត​បែបធម្មជាតិ តែ​មើលទៅ​នៅតែចាញ់ ពេល​នាង​ផាត់មុខម្ដងៗ បង្កើនសម្រស់ កាន់តែលេចធ្លោខ្លាំង ទាក់ទាញមិនធម្មតាឡើយ ។​

មួយរយៈចុងក្រោយ​នេះ សាឡា​ត់ ស្រី​ឡាង ក្តោប​បាន​រឿង​ជាច្រើន​នៅក្នុង​ដៃ​ទាំង​រឿង​ដុំ និង​ រឿង​ភាគ​ទូរទស្សន៍ ។ ភាគច្រើន​នាង​គ្រង​តំណែង​ជាតួឯក ។ ពេលនេះ​នាង​កំពុងមាន​វត្តមាន​នៅក្នុង​រឿង​«​គូស្នេហ៍​បម្រុង​»​របស់​ទូរទស្សន៍​ស៊ី​ធី​អិន រួមជាមួយ​លោក លឹម ជា​ឡាយ ជា​តួ​ប្រុស ។

សូមជម្រាបថា ក្រៅពី​ការងារ​សិល្បៈ សាឡា​ត់ ស្រី​ឡាង ក៏មាន​គម្រោង​នាំ​ផលិតផល​រក្សា​សម្រស់​ផ្តាច់មុខ​ពី​ប្រទេស​កូរ៉េ​មក​លក់ ​ដែល​និង​លេច​ជា​រូបរាងក្នុងពេល​ឆាប់ៗ​នេះ ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top