អន្តរជាតិ

សមាជិកក្រុមភេរវករ វៀតតាន់ ជួញអាវុធពីកម្ពុជា ត្រូវវៀតណាមចាប់ខ្លួន

បរទេស៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឲ្យដឹងថា ប៉ូលិសវៀតណាមបាន ចាប់ខ្លួនបុរស ម្នាក់ កាលពីថ្ងៃពុធពីបទរត់ពន្ធអាវុធពីប្រទេសកម្ពុជា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Le Quoc Binh អាយុ ៤៨ឆ្នាំមកពីខេត្ត Binh Dinh ត្រូវបានគេពិពណ៌នាថា ជាសមាជិក នៃក្រុមភេរវជន វៀតតាន់ ដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាលវៀតណាម។

ប៉ូលីសបាននិយាយថា ពួកគេចាប់បានកាំភ្លើងយោធាដោយគ្មានព័ត៌មានលម្អិត។ ការចុះឆែកឆេរនៅ ផ្ទះរបស់លោក Binh បានរកឃើញកាំភ្លើងចំនួន ០៧ដើម, គ្រាប់កាំភ្លើងជាង ៥០០គ្រាប់ និងឯកសារ និយាយអំពីការបំផ្លាញរដ្ឋាភិបាល។

លោក Le Quoc Binh បានសារភាពថា បានជួញដូរអាវុធពីកម្ពុជាមកវៀតណាម។ សូមជម្រាបថា កាលពីដើមខែនេះតុលាការនៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម បានកាត់ទោសលោក Le Dinh Luongអាយុ ៥៣ឆ្នាំ ឲ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងព្យួរទោស៥ឆ្នាំ ពីបទចោទធ្វើ សកម្មភាពនានាក្នុងបំណងផ្ដួលរំលំរដ្ឋបាលរបស់ប្រជាជន៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top