នយោបាយ

លោក សុខ ឥសាន៖ការផ្សះផ្សារ ជាតិពិតប្រាកដមិន ត្រូវដើរនយោបាយ ទុច្ចរិតជាដាច់ខាត

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៨បានលើកឡើងថា ការ ផ្សះផ្សារជាតិ ពិតប្រាកដត្រូវអនុវត្ត វប្បធ៌មសន្ទនាដោយស្មោះត្រង់ មិនចាប់ដៃជាន់ជើង និងមិនត្រូវដើរនយោបាយ ទុច្ចរិតជាដាច់ខាត។

លោក សុខ ឥសាន បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាមថា”ដើម្បីការផ្សះផ្សារជាតិ ត្រូវគោរពគោល ការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ត្រូវយក នីតិរដ្ឋធ្វើជាគោលដើម្បីពង្រឹង លទ្ធិប្រជាធិបតេយ្យ ។ មានលទ្ធិប្រជា ធិបតេយ្យនិងនីតិរដ្ឋ ទើបធានា បានសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិ ដែលជាលទ្ធផលនៃការផ្សះផ្សារ ជាតិហ្នឹងឯង “។

លោកបានសរសេរបញ្ជាក់ថា” ដើម្បីធានាការផ្សះផ្សារជាតិ ត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតតាមគោលការណ៏ លទ្ធិប្រជាធិបតេយ្យដើម្បីកាន់អំណាច ។ បើយកផែនការបរទេស មកផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នោះ គ្មានទេការផ្សះផ្សារ ជាតិនោះគឺមានតែការចូលគុកស្របតាមទោស កំហុសរបស់ខ្លួនប៉ុណ្ណោះ ។ចង់បានការផ្សះផ្សារជាតិ ត្រូវអនុវត្ត វប្បធ៌មសន្ទនាដោយស្មោះត្រង់ មិនចាប់ដៃជាន់ជើងមិនឱបហើយលាក់កាំបិទពីក្រោយខ្នង។ចង់ផ្សះផ្សារ ជាតិពិតប្រាកដ មិនត្រូវដើរនយោបាយ ទុច្ចរិតជាដាច់ខាត៕

Facebook Comments

To Top