អន្តរជាតិ

លោក ត្រាំ ត្រៀមរួចរាល់ ដើម្បីបង្កើន សង្គ្រាម ជំនួញជាមួយចិន

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានត្រៀមធ្វើការ បង្កើន សង្គ្រាមជំនួញ ជាមួយចិន និងបានប្រាប់ជំនួយការថា លោកត្រៀមលក្ខណៈរួចរាល់ ដើម្បីដាក់ ពន្ធគយលើទំនិញ នាំចូលពីចិន២០០ពាន់លានដុល្លារទៀត នេះបើតាមសេចក្តីរាយការណ៍ ពីកាសែត Bloomberg News ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៨ បានឲ្យដឹងថា ពន្ធគយ២៥ភាគរយដែលស្នើឡើងថ្មីរបស់ទីក្រុងវ៉ាស៊ីនតោននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ ផលិតផលប្រើប្រាស់ របស់អតិថិជន ដែលរួមមានគ្រឿងសំណង់ផ្ទះ ផលិតផលបច្ចេកវិទ្យា កង់ និងសម្លៀកបំពាក់។

គួរបញ្ជាក់ថា នៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏តានតឹង ប្រទេសមហាអំណាច សេដ្ឋកិច្ចធំបំផុត ទាំងពីរក្នុងពិភពលោកនេះ បានអនុវត្តហើយនូវពន្ធគយ លើទំនិញ៥០ពាន់លានដុល្លារ របស់គ្នាទៅវិញទៅមក ហើយកិច្ចពិភាក្សាចរចាគ្នា ដែលមានគោលបំណង បន្ធូរបន្ថយភាព តាន តឹង បានបញ្ចប់ទៅ កាលពីសប្ដាហ៍មុន ដោយគ្មានលទ្ធផលដុំកំភួនអ្វីឡើយ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top