អន្តរជាតិ

លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ច នៅអៀរឡង់ ក្នុងខែកញ្ញា

បរទេស ៖ យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋាភិបាល​ នៃប្រទេសអៀរឡង់ បាននិយាយថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅអៀរឡង់ ក្នុងខែកញ្ញានេះ។

មន្ត្រីនាំពាក្យរដ្ឋាភិបាល អៀរឡង់មួយរូបបាននិយាយថា “លោក Taoiseach (នាយករដ្ឋមន្ត្រី អៀរឡង់) យល់ថា នៅតាមផ្លូវទៅ ឬក៏មកពីពិធីរំឭកខួបបទឈប់បាញ់គ្នា នៅក្នុងទីក្រុង ប៉ារីសនោះ លោកប្រធានាធិបតី ត្រាំ នឹងឆ្លៀតឈៀង ចូលប្រទេសអៀរឡង់ សម្រាប់ទស្សនកិច្ចដ៏ខ្លី”។

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top