X

រូបភាពចាក់ដោត, កូនរមាសពណ៌ស ដ៏កំសត់ត្រូវមួយ ព្រួញស្ទើរស្លាប់ ពេលព្យាយាមជួយម្តាយ ដែលត្រូវអ្នក ប្រមាញ់សម្លាប់ យកកុយ

បរទេស៖ កូនរមាសពណ៌សដ៏កំសត់ មួយក្បាល ត្រូវបានគេជួយសង្គ្រោះឲ្យរួចពីការស្លាប់ បន្ទាប់ពីវាត្រូវបាន គេរកឃើញ នៅក្បែរ មេរបស់វាដែល បានស្លាប់នៅក្នុងឧទ្យាន ជាតិ Kruger ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែអ្នកប្រមាញ់ ដែលមានចិត្តលោភលន់ និងឃោរឃៅបំផុតនោះ បាញ់សម្លាប់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយឲ្យដឹងថា មេរបស់វា ត្រូវបានអ្នកប្រមាញ់បាញ់សម្លាប់ដើម្បីកុយ ហើយឃាតករឃោរឃៅនេះ ថែមទាំងបានវាយប្រហារ កូនរមាសនៅពេលវា បានព្យាយាមការពារ មេរបស់វាថែម ទៀតផង។

កូនរមាសពណ៌សឈ្មោះ Arthur ត្រូវបានគេប្រទះឃើញនៅក្បែរសាកសពមេ របស់វា ដែលមានព្រួញរបស់ព្រាន ព្រៃនៅជាប់ខ្នង ចូលក្នុងឆ្អឹងជំនីរ និងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើខ្នង និងជើង។

នៅពេលដែល អ្នកអភិរក្សរបស់ ឧទ្យាន Kruger Park បានរកឃើញ Arthur និងម្តាយរបស់វា កាលពី ថ្ងៃទី២០ ខែឧសភាឆ្នាំនេះ ពួកគេបានជម្លៀសកូនរមាសដែល របួសនេះទៅអង្គការ Care for Wild Rhino កន្លែងដែលត្រូវបាន គេព្យាបាល យ៉ាងប្រញាប់បំផុត។

កូនរមាសនេះត្រូវបានគេដាក់ឈ្មោះថា Arthur the Brave ជាភស្តុតាងនៃភាពរឹងមាំ និងភាពស្មោះត្រង់របស់វាចំពោះម្តាយ ហើយបើទោះបីជា Arthur ជះសះស្បើយបន្តិចក៏ដោយ ក៏កូនរមាសនេះ នៅតែស្រែកយ៉ាងកំសត់រកមេរបស់វាដដែល។

អ្នកស្ម័គ្រចិត្តនៅឯមជ្ឈមណ្ឌល បានពណ៌នាអំពីការស្បែករកមេរបស់វាថា «ជាសម្រែកបេះដូងដ៏ឈឺចាប់»។ ខណៈពេលដែល Arthur ត្រូវបានថែរក្សាដោយអង្គការ Care for Wild charity ដែលបង្កើតឡើង ដោយឯកអគ្គរាជទូតគឺ ព្រះអង្គម្ចាស់ហារីនោះ បុគ្គលិកនៅសួនសត្វចក្រមួយរបស់ ចក្រភពអង់គ្លេស បានទទួលយក Arthur ទៅចិញ្ចឹម ហើយកំពុងរៃអង្គាសប្រាក់ ដើម្បីផ្តល់មូលនិធិដល់ការស្តារនីតិសម្បទាកូនរមាស គួរឲ្យអាណិតនេះឡើងវិញ៕

Facebook Comments