X

រុស្ស៊ីព្រមានអាម៉េរិក កុំឲ្យលេងជាមួយ ភ្លើង រឿងស៊ីរី

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់រុស្ស៊ីលោក Sergey Lavrov គឺជាមន្រ្តីចុងក្រោយបំផុត ដែលព្រមានអាមេរិកប្រឆាំង នឹងការ ប្រើប្រាស់ការ បង្កហេតុអាវុធគីមីដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការវាយប្រហារថ្មី ប្រឆាំងនឹងកង កម្លាំងស៊ីរី។ លោកបាននិយាយថា ក្រុងម៉ូស្គូបានព្រមាន ដល់លោកខាងលិចមិនឱ្យលេង ជាមួយភ្លើងនៅក្នុងប្រទេសស៊ីរីនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Sergey Lavrov បានបញ្ជាក់ឡើងវិញនូវការព្រមានថា ការវាយប្រហារអាវុធគីមី ដែលបានកើតឡើងនៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី អាចបង្កឱ្យមានការវាយប្រហារ ដឹកនាំដោយអាមេរិក ទៅលើកងកម្លាំងស្មោះត្រង់ នឹងក្រុងដាម៉ាស។

លោកឡាវរ៉ូវ បាននិយាយ ក្នុងសន្និសីទសារព័ត៌មាន រួមមួយជាមួយសមភាគីស៊ីរី របស់លោក Walid Muallem ថា “ការបង្កហេតុថ្មីមួយកំពុង ត្រូវបានរៀបចំដោយ ប្រទេសលោកខាងលិច គឺដើម្បីរារាំងប្រតិបត្តិការប្រឆាំង ភេរវកម្មនៅខេត្ត Idlib ។ យើងមានការពិតនៅលើតុចរចា ហើយបានចេញការព្រមាន ដ៏ខ្លាំងមួយចំពោះ ដៃគូលោកខាងលិចរបស់យើង តាមរយៈក្រសួងការពារជាតិ និងក្រសួងការបរទេស មិនឱ្យលេងជាមួយភ្លើង»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments