អន្តរជាតិ

ម៉ាឡេស៊ី មានគ្រោងតភ្ជាប់ស្ពាន បណ្តែតទឹកភ្ជាប់ ទៅដល់ប្រទេស សិង្ហបុរី

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ថា លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញថា មានគម្រោងការ “មួយចំនួន” ដែលនឹងសាងសង់ស្ពានបណ្តែតទឹក ទី៣តភ្ជាប់ជាមួយនឹងប្រទេស សិង្ហបុរី ស្របពេលមានសេចក្តី រាយការណ៍មកថា រដ្ឋ Johor ដែលជារដ្ឋមួយស្ថិតនៅភាគខាងត្បូងរបស់ ម៉ាឡេស៊ី បានចចារគ្នានឹងសាងសង់ស្ពានមួយ ដែលអាចរួចរាល់ នៅក្នុងរយៈពេល៣ ឬ៤ឆ្នាំ ។

សិង្ហបុរី បច្ចុប្បន្ននេះ បានតភ្ជាប់ទៅកាន់រដ្ឋ Johor តាមរយៈស្ពានដែលសង់អំពីឈរដែល មានមនុស្សធ្វើដំណើរដ៏មមាញឹក នៅតំបន់ភាគខាងត្បូង និងស្ពានតភ្ជាប់ទី២ នៅក្រុង Tuas ដែលស្ថិតនៅប៉ែក ខាងលិចប្រទេស ។

លោក Mahathir បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មាន នៅក្រុងកូឡាឡាំពួរ ថា បានស្នើសុំឲ្យមានគម្រោងការមួយ ដែលនឹងស្ថាបនាស្ពានតភ្ជាប់ទី៣ទៀត ។

“មានគម្រោងការខ្លះៗទៀត ដែលបានកំណត់ នៅក្នុងផែនការរួចហើយ” ។ គាត់មិនបានផ្តល់អ្វីលម្អិតលើសពីនេះនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top