អន្តរជាតិ

ផ្ទុះរោងចក្រផលិត អាវុធ ក្រសួងការពារជាតិរុស្ស៊ី ស្លាប់ ៣នាក់ បាត់ខ្លួន៣នាក់

បរទេស៖ យោងតាមប្រភពមួយ ដែលនិយាយប្រាប់ សារព័ត៌មាន Sputnik ថា ការផ្ទុះនៅរោង ចក្រផលិតអាវុធនៅក្នុងតំបន់ Nizhny Novgorod បានបង្កឱ្យមានអគ្គីភ័យ ដ៏ធំសម្បើមមួយ ហ៊ុព័ទ្ធតំបន់មួយទំហំ ១០០ម៉ែត្រការ៉េ ហើយការផ្ទុះនេះបានកើតឡើង នៅរោងចក្រ របស់ក្រសួង ការពារជាតិរុស្ស៊ីនៅក្នុងទីក្រុង Dzerzhinsk បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង០៣នាក់ទៀតកំពុងបាត់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងដោយ ផ្អែក តាមប្រភពមួយថា មនុស្ស០២នាក់ បានរងរបួសដោយសារការ ផ្ទុះនេះ។

ប្រភពដដែលបានបន្តថា ឧបតិហេតុនេះ បានកើតឡើងនៅឃ្លាំងឯកទេសខាងផលិត គ្រាប់រំសេវ នៅរោងចក្រដែលមានឈ្មោះថា Ya.M. Sverdlovនៅទីក្រុង Dzerzhinsk។ ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ថា រោងចក្រ Ya.M. គឺជារោងចក្រផលិតគ្រាប់រំសេវធំបំផុត មួយនៅប្រទេស រុស្ស៊ីដោយផលិតនូវគ្រឿងផ្ទុះឧស្សាហកម្មជាច្រើន ក៏ដូចជាទទួលបន្ទុកសម្រាប់ ឧស្សាហកម្មប្រេង និងឧស្ម័ន៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top