អន្តរជាតិ

ប្រភពមួយ៖ អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លាលែងពីរដ្ឋសភា គឺជាការបាត់បង់ អសនៈដ៏ធំបំផុត

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨នេះថា ប្រភពដែលជិតស្និទ្ធដែលដឹងអំពីបញ្ហានេះបាននិយាយថា លោក Malcolm Turnbull អតីតរដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានលាលែងពីមុខតំណែងនៅរដ្ឋសភា រដ្ឋាភិបាល គឺជាការបាត់បង់អសនៈដ៏ធំនៅក្នុងរដ្ឋសភា ។

កាលពីសប្តាហ៍មុន លោក Turnbull  បានថ្លែងថា គាត់នឹងលាលែងពីមុខតំណែងពីរដ្ឋសភា ក្រោយពី រូបគាត់បានបណ្តេញចេញពីការិយាល័យ នៅក្នុងការប្រជែងគ្នាដ៏ស្វិតស្វាញនៅក្នុងជួរបក្ស ដែលជា មេដឹកនាំទី៦នៅចុងទសវត្សរ៍នេះ របស់ប្រទេសអូស្ត្រាលី ។

ប្រភពបានប្រកាសថា ឈ្មោះរបស់នាងមិនមានអាជ្ញាបណ្ណក្នុងការ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា “សមាជិកសភានៅរដ្ឋសភា បានទទូលយកលិខិតមួយច្បាប់ ដែលសុំលាលែងពីមុខ តំណែងរបស់លោក Malcolm Turnbullនៅល្ងាចថ្ងៃនេះ” ៕

ប្រែសម្រួល ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top