ព័ត៌មានជាតិ

បើក​គោ​យន្ត​កន្ត្រៃ​ ធ្លាក់​ប្រឡាយ​អម​ផ្លូវ​ របួស​៦​នាក់​ នៅ​ស្រុក​បន្ទាយ​អំពិល​

ភ្នំពេញ៖​ បើកគោ​យន្ត​កន្ត្រៃ​ក្នុង​ល្បឿន​លឿនធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ចំនួន​ ២​នាក់​ស្រី​ និង​របួសស្រាល​ចំនួន​ ៤​នាក់ កាលពីវេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​ចុះ​ពីលើ​ច្រក​ជប់​គគីរ​ ស្ថិត​នៅ​ភូមិ​ជប់​គគីរ​ខាងលិច​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរ មានជ័យ ​ខណៈជនរងគ្រោះត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ប្រទេសថៃ​តាម​ច្រក​ជប់​គគីរ​ ។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ អ្នក​របួស​មានឈ្មោះ​ ដូច​ខាងក្រោម​ ៖​ ១.​ ឈ្មោះ​ ផ​ន​ ផៃ​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​(​អ្នកបើកបរ​)​របួសស្រាល​ ,​ ២.​ ឈ្មោះ​ ស្រី​ ហ៊ូ​វ​ ភេទ​ស្រី​ អាយុ​៣៨​ ឆ្នាំ​ របួសធ្ងន់​,​  ៣.​ ឈ្មោះ​ ហ៊ា​ក់​ លី​ ភេទ​ស្រី​ អាយុ​៣៨​ ឆ្នាំ​ របួសស្រាល​,​ ៤.​ ឈ្មោះ​ មឿ​ត​ ឡែ​ប​ ភេទ​ស្រី​ អាយុ​១២​ ឆ្នាំ​ របួសស្រាល​,​ ៥.​ ឈ្មោះ​ មី​ត​ បូ​ ភេទ​ស្រី​ អាយុ​៤៨​ ឆ្នាំ​ របួសធ្ងន់​ និង​៦.​ ឈ្មោះ​ ហ៊ុ​ង​ ហឿ​យ​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​ របួសស្រាល​ ។​ ទាំងអស់​រស់នៅ​ភូមិ​គោក​ត្រាង​ ឃុំ​ជើងទៀន​ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​៕

Facebook Comments

To Top