អន្តរជាតិ

នាយករដ្ឋមន្ត្រីនៃប្រទេសម៉ារ៉ុក បដិសេធទៅលើ ពាក្យចចាមអារាមអំពី ករណីផ្ទុះជំងឺអាសន្នរោគ នៅក្នុងប្រទេសរបស់ខ្លួន

ម៉ារ៉ុក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨នេះថា លោក Saad Eddine El Othmani នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ារ៉ុក បានឆ្លើយបដិសេធកាលពីថ្ងៃព្រហស្បតិ៍ ទៅលើពាក្យចចាមអារាម អំពីករណីផ្ទុះជំងឺអាសន្នរោគដែលបានកើតឡើងនៅក្នុងប្រទេស ក្រោយពី មានពាក្យចចាមអារាមបានលឺសុះសាយថា ផ្ទុះឡើងនៅក្នុងប្រទេសជិតខាង នីហ្សេរីយ៉ា ។

លោក El Othmani បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការបំប៉ោងនូវពាក្យចចាមអារាម និងប៉ុនប៉ងដើម្បីបង្កភាព ភ័យខ្លាច ដល់ពលរដ្ឋនានា ដែលមានការប្រកាសព័ត៌មាន ដោយក្រសួងសុខាភិបាលថា មិនមានអ្វីបង្កគ្រោះថ្នាក់ សម្រាប់ការប្រើប្រាស់ទឹកម៉ាស៊ីន ឬអាហារ គឺ “មិនបានរកឃើញឡើយ” ។

គាត់បានបញ្ជាក់សារជាថ្មី ដល់ពលរដ្ឋទាំងអស់ថា “ស្ថានភាពនៃការឆ្លងជំងឺ នៅព្រះរាជាណាចក្រស្ថិតនៅភាគខាងជើង ទ្វីបអាហ្វ្រិក គឺមានសុខភាពល្អ” ហើយថា គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ដែលឆ្លងដោយជំងឺនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top