ព័ត៌មានជាតិ

នគរបាល អំពាវនាវ ឲ្យបណ្ដាធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ ឯកជនបង្កើន ការប្រុងប្រយ័ត្ន និងរៀបចំប្រព័ន្ធ សុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ ក្រោយមានព្រឹត្តិការណ៍ ប្លន់ធនាគារ កើតឡើង ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានអំពាវ នាវ ដល់គ្រប់បណ្ដា ធនាគារនិង គ្រឹះស្ថានហិរញ្ញ វត្ថុឯកជនទាំងអស់ ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន និងរៀបចំប្រព័ន្ធសន្ដិសុខ សុវត្ថិភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​បន្ថែម ទៀត ។ នេះបើយោងតាមអគ្គស្នងការ នគរបាលជាតិ ។

ការអំពាវនាវនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុង​ឱកាស  ឧត្តម សេនីយ៍ឯក លឹម សុខារស្មី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ន ជំនាញភ្នាក់ងារ សន្ដិសុខ ឯកជន លើកទី៦ ដែលមានសិក្ខាកាម មកពីបណ្ដាក្រុមហ៊ុនសន្ដិសុខ ប្រមាណ២០០នាក់។

ប្រធាននាយកដ្ឋានរូបនេះក៏បាន ណែនាំដល់គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ត្រូវរៀបចំប្រព័ន្ធរោទិ៍ ជាដំណឹងអាសន្ន ដើម្បីរាយការណ៍ទៅក្រុមហ៊ុន សន្ដិសុខ ដែលទទួល សេវាការពារឬដើម្បីផ្ដល់ដំណឹង បន្ទាន់ភ្លាមៗទៅកាន់កម្លាំងសមត្ថកិច្ចជំនាញ ងាយស្រួល ចេញ អន្ដរាគមន៍ នៅពេលមានហេតុការណ៍អ្វីកើតឡើង។

ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ​បានគូសរំលេចថា តួនាទីសន្ដិសុខឯកជន មានសារ សំខាន់ណាស់ក្នុងការបង្ការ ទប់ស្កាត់បទល្មើស គ្រប់ប្រភេទរួមទាំងបទល្មើស គ្រឿងញៀន និងការពារសុវត្ថិភាព ដែលខ្លួនកំពុងឈរជើង ប៉ុន្ដែត្រូវតែមានសមត្ថភាពពេញលេញ ក្នុងកិច្ចការ បង្ការទប់ស្កាត់បទល្មើសនេះ ប៉ុន្ដែភារកិច្ចនិងដែនសមត្ថកិច្ចរបស់ភ្នាក់ងារ សន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ជាដាច់ខាត ដោយមិនត្រូវធ្វើលើសនោះឡើយ។

ឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ​ ក៏បានព្រមាន​ ចំពោះក្រុមហ៊ុនសន្ដិសុខឯកជនណា ដែលគ្មានច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូល ផ្ដុំកម្លាំងដោយខុសច្បាប់ទៀតនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការ តាម ច្បាប់ ជាធរមាន។ ដោយឡែកសម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើស ភ្នាក់ងារ សន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរុសរាន់ក្នុងការសុំច្បាប់ អនុញ្ញាតពី សាលារាជធានី-ខេត្តសាមីឲ្យបានឆាប់បំផុត ជាពិសេស គឺក្រសួងមហាផ្ទៃតែម្តង។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការ បើកវគ្គបណ្តុះបណ្តាលជំនាញដល់សន្តិសុខឯកជនគ្រប់ក្រុមហ៊ុនទាំងអស់ ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យជំនាញទប់ស្កាត់ និងការពារសន្តិសុខជូនដល់ក្រុមហ៊ុន សហគ្រាសរបស់ ពួកគេឲ្យ​កាន់តែល្អប្រសើបន្ថែមទៀត ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏ ដើម្បីផ្តល់ ភាពជំនាញ ក្នុងការសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ និងបទល្មើសផ្សេងៗ ទៀតផងដែរ ៕​

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top