ព័ត៌មានជាតិ

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ជ្រើសយកក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់ សេវាកម្មធានារ៉ាប់ រងរថយន្តចំពោះ អតិថិជន របស់ធនាគារ

ភ្នំពេញ៖ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ជាគ្រឹះស្ថានធនាគារ មួយ ដែលមានភាគ ទុនិកដ៏រឹងមាំ មកពីប្រទេសកូរ៉ខាត្បូង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ ស្តីអំពី “សេវាកម្មធានារ៉ាប់ រងរថយន្ត ចំពោះអតិថិជន របស់ធនាគារ” ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាល របស់ធនាគារឯកទេស ខេប៊ី ដេហាន នៅវិមាន ការិយាល័យអូវល កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ ក្រោមវត្តមានរបស់លោក គង់ សាង យ៉ុន នាយកប្រតិបត្តិធនាគារ ឯកទេស ខេប៊ី ដេហាន និង លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ ព្រមទាំងបុគ្គលិកមួយចំនួន ទៀតផងដែរ។

លោក គង់ សាង យ៉ុន មានប្រសាសន៍ថា៖ ពាក្យស្លោកធនាគារ របស់យើងគឺ “មាគ៌ាថ្មីរបស់លោកអ្នកនៅ ក្នុងវិស័យ ហិរញ្ញវត្ថុ” ជាភាសាអង់គ្លេស “Your New Highway in Finance” ដែលពាក្យស្លោកនេះមានន័យថា៖ អតិថិជនរបស់ ធនាគារឯកទេស ខេប៊ី ដេហាន នឹងមានអារម្មណ៍ថា ពួកគេកំពុងស្ថិត នៅក្នុងរថយន្តដ៏ទំនើប នៅលើដងវិថី ជាមួយនឹង ដំណើការផ្តល់ សេវាកម្មយ៉ាងឆាប់រហ័ស និង អត្រាការប្រាក់សមរម្យ។

លោកនាយកប្រតិបត្តិ បានបន្តទៀតថា៖ ”ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានសហការជាមួយ នឹងក្រុមហ៊ុនធា នារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនឈាន មុខគេ និងដែលអាចជឿទុកចិត្តបំផុត ក្នុងការ ផ្តល់សេវាកម្មធានារ៉ាប់រង ដល់ អតិថិជន ជាមួយនឹងតម្លៃសមរម្យ។ អតិថិជនរបស់ធនាគារអាចបង់ សេវាធានារ៉ាប់រងប្រចាំខែ ជំនួស ឲ្យការទូទាត់សេវា ធានារ៉ាប់រងសរុប។

លោកនាយកប្រតិបត្តិសង្ឃឹមថា តាមរយៈការចុះហត្ថលេខានេះ នឹងអាចជាចលករមួយជំរុញ ឱ្យអតិថិជន និងសា ធារណជន កាន់តែមាន ទំនុកចិត្តខ្ពស់បន្ថែមទៀតមកលើ ធនាគារបស់យើង ព្រោះថាការធានារ៉ាប់ រងពិតជាមាន សារៈសំខាន់ណាស់ សម្រាប់អតិថិជន នៅពេលដែល អតិថិជនជួបបញ្ហា ប្រឈមដូចជា ការបាត់បង់រថយន្ត ការប៉ះពារ ឬហេតុការណ៍ផ្សេងៗទៀត ដែលអាចកើតឡើងដោយចៃដន្យ ណាមួយចំពោះ រថយន្តរបស់អតិថិជន ដូច្នេះ ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ នឹងផ្តល់សំណងទៅអតិថិជនវិញ។

លោក យក់ ចំរើនឫទ្ធិ បានសម្តែងអំណរគុណ យ៉ាងក្រៃលែងចំពោះ ធនាគារឯកទេស ខេប៊ី ដេហាន ដែលបានជ្រើស យកក្រុមហ៊ុនធានារ៉ាបរង ហ្វតតេ ជាដៃគូផ្តល់សេវាកម្មធានារ៉ាប់រង លើរថយន្ត ដែលនេះបង្ហាញឱ្យឃើញពីការ យកចិត្ត ទុកដាក់ និង ការខ្វល់ខ្វាយចំពោះអតិថិជន។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ធនាគារមកលើក្រុមហ៊ុន យើងខ្ញុំប្តេជ្ញា នឹងផ្តល់សេវាធានារ៉ាប់រងជូនអតិថិជនរបស់ធនាគារ ឯកទេស ខេប៊ី ដេហាន ឲ្យបានឆាប់រហ័ស និងងាយស្រួល ដោយធានាឲ្យស្ថាប័នទាំងពីរទទួល ការគាំទ្រខ្ពស់ពីសំណាក់អតិថិជន។

សូមបញ្ជាក់ផងដែរថា ធនាគារឯកទេស ខេប៊ី ដេហាន ជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន KB Kookmin Card Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុន អាជីវកម្មប័ណ្ណឥណទាន និងឥណទានទិញរថយន្តដ៏ធំបំផុត នៅប្រទេស កូរ៉េខាងត្បូង។ ធនាគារឯកទេស ខេប៊ី ដេហាន ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ឯកទេសនៅក្នុងប្រទេស កម្ពុជាជាផ្លូវការ ពីធនាគារជាតិ នៃកម្ពុជា នាខែ មីនា ឆ្នាំ២០១៨។ គោលដៅចម្បង របស់ធនាគារ គឺដើម្បីលើកស្ទួយ ជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង ពង្រឹងសមត្ថភាពបុ គ្គលិក និងផ្តល់សេវាកម្មល្អបំផុត ស្របតាមតម្រូវការ របស់អតិថិជន៕

Facebook Comments

To Top