អន្តរជាតិ

ទ័ពអាមេរិកជាច្រើនមក ដល់អេហ្ស៊ីប ដើម្បីចូលរួម សមយុទ្ធយោធា ធំបំផុត ក្នុងតំបន់

Cairo: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី៣១ ខែសីហានេះ បានឲ្យដឹងថាទាហាននិងគ្រឿង បរិក្ខារអាមេរិក មួយចំនួនបានមក ដល់មូលដ្ឋានអាកាសអេហ្ស៊ីប មុនពេលធ្វើសមយុទ្ធយោធារួមគ្នា សម្រាប់ថ្ងៃទី៨ ដល់ថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។

ការធ្វើសមយុទ្ធដែលមានឈ្មោះថា Bright Star ២០១៨ នឹងប្រព្រឹត្តទៅនៅឯមូលដ្ឋាន Mohamed Naguib ភាគខាងលិច ទីក្រុង Alezandria ដោយមានទាំងការធ្វើសមយុទ្ធ តាមសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេ ផងនេះបើយោងទៅតាម អ្នកនាំពាក្យ យោធាអេហ្ស៊ីប Tamer al-Refaay នៅក្នុងសេចក្តីថ្លែងការណ៍ មួយ។

គួរឲ្យដឹងដែរថាកងកំម្លាំង ទ័ពជើងគោក និងជើងទឹកមកពី ប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិកក្រិកហ្ស៊កដានីអង់គ្លេស អារ៉ាប់អារ៉ាប់អេមីរ៉ាតអារ៉ាប់អ៊ីតាលី និងបារាំងនឹងចូលរួម ក្នុងសមយុទ្ធនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top