តារា

ទើបល្បីស្រលាញ់គ្នា បានបីខែនាង Kendall Jenner ចាប់ដើម ដោះដៃពី Ben Simmons

អាមេរិក៖ វាក្លាយជារឿងសាមញ្ញ ទៅហើយសម្រាប់កំពូល តារាម៉ូដែល Kendall Jenner ដែលដូរសង្សាដូច សម្លៀកបំពាក់ ហើយថ្មីៗ នេះមានដំណឹងថានាង បានដោះដៃពីកីឡាករបាល់បោះ Ben Simmons ម្នាក់ទៀតហើយ ក្រោយទំនាក់ទំនងជាងបីខែ ។

ព័ត៌មានពី Aceshowbiz បានអោយដឹង នៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ នេះថាកំពូលតារាម៉ូដែលវ័យ២២ឆ្នាំ Kendall Jenner និងមិត្តប្រុស កីឡាករបាល់បោះ Ben Simmons កំពុងឃ្លាតឆ្ងាយគ្នា ហើយក្រោយ ទំនាក់ទំនងបីខែ ហើយប្រភពពីខាងក្នុង បានបង្ហើបថានាង Kendall ជាអ្នកដោះដៃមុនហើយនេះ ជាទម្លាប់របស់នាង ដែលមិនដែលចង់ប្រាកដប្រជា អ្នកបុរសណាម្នាក់ឡើយ ។

ប្រភពបន្តថា Kendall និង Ben Simmons មិនអាចបន្តព្រោះតែរវល់ការងាររាងខ្លួន ពិសេសខាងស្រីគឺនាងមិន គិតចង់អោយស្នេហាធំជាងការដើរម៉ូដនោះទេ ទើបតារារូបនេះមិនដែលស្រលាញ់ បុរសណាបាន១ឆ្នាំ ។

មុនស្និទ្ធស្នាលសាងស្នេហ៍ជាមួយ Ben Simmons តារាម៉ូដែលសិចស៊ី Kendall Jenner ត្រូវដឹងថាមានទំនាក់ទំនង ស្នេហ៍ជាមួយ កីឡាករបាល់បោះ Blake Griffin និងបុរសជាច្រើនទៀតប៉ុន្តែនាងមិន ដែលប្រកាសជាផ្លូវការថា ខ្លួនមានម្ចាស់ឡើយ ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top