X

ទីភ្នាក់ងារជនភៀសខ្លួន ប៉ាឡេស្ទីន របស់យូអិន បង្ហាញភាពសោកស្តាយ និងភ្ញាក់ផ្អើល ចំពោះការផ្អាក ផ្តល់ថវិការបស់អាមេរិក

បរទេស ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលជួយជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា ការ សម្រេចចិត្តរបស់អាមេរិកឈប់ផ្តល់ថវិកាជំនួយនេះ គឺជារឿងគួរឲ្យខកចិត្តនិងភ្ញាក់ផ្អើល ហើយនិងបាន ច្រានចោលនូវការអះអាងរបស់អាមេរិក ដែលថា កម្មវិធីរបស់ទីភ្នាក់ងារ មានកំហុសឆ្គងមិនអាច កែបាន។

លោក Chris Gunness មន្ត្រីនាំពាក្យឲ្យទីភ្នាក់ងារជួយសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិ បាននិយាយក្នុងសារធ្វីតធើដូច្នេះថា “យើងច្រានចោលជាដាច់ខាតនូវការរិះគន់ដែលថា សាលារៀន មណ្ឌលសុខភាព និងកម្មវិធីផ្តល់ជំនួយបន្ទាន់របស់ទីភ្នាក់ងារ UNRWA ថាមានកំហុសឆ្គងមិនអាចកែ បាន”។

ចំណែកអ្នកនាំពាក្យឲ្យលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសការសម្រេចចិត្តនេះថា “ជាការវាយប្រហារជាក់ស្តែងប្រឆាំងប្រជាជនប៉ាឡេស្ទីន និងជាការប្រឆាំង ចំពោះសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ”៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments