អន្តរជាតិ

ទីបញ្ជាការអង្គការ សហប្រជាជាតិ មិនយល់ ព្រមការត្រួត ពិនិត្យផ្លូវ ដែកអន្តរកូរ៉េ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង ទើបបានរាយ ការណ៍ នាពេលថ្មីៗនេះថា ទីបញ្ជាការ អង្គការសហប្រជាជាតិ មិនអនុម័តយល់ព្រម ចំពោះការត្រួតពិនិត្យ ផ្លូវដែករួមគ្នា ធ្វើឡើងដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន Hankyoreh បានរាយការណ៍ថា ទីភ្នាក់ងារសារព័ត៌មាន អង្គការសហប្រជាជាតិ ប្រចាំនៅកូរ៉េខាងត្បូង មិនអនុញ្ញាតចំពោះសំណើរ ដ្ឋាភិបាលកូរ៉េខាង ត្បូង ដែលសុំធ្វើតេស្តសាកល្បងរថភ្លើង រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដែលជាផ្នែកនៃ គម្រោងផ្លូវដែកអន្តរកូរ៉េ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានគ្រោងធ្វើតេស្តប្រតិបត្តិការ រថភ្លើងមួយគ្រឿង រវាងទីក្រុងសេអ៊ូល និងទីក្រុង Sinuiju ដើម្បីត្រួតពិនិត្យមើលស្ថាន ភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកូរ៉េខាងជើង និងបានស្វះស្វែងសុំការយល់ព្រម ពីទីបញ្ជាការ អង្គការសហប្រជាជាតិ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top