អន្តរជាតិ

ទាហានអាមេរិក មានទោសពីបទ ប៉ុនប៉ង ចូលរួមជាមួយ ក្រុមរដ្ឋឥស្លាម ជ្រុលនិយម

បរទេស៖ក្រសួងយុត្តិធម៌អាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅសប្ដាហ៍នេះថា ទាហារសហរដ្ឋអាមេរិកម្នាក់ មានទោសពីបទប៉ុនប៉ងផ្តល់ការ ផ្គត់ផ្គង់សម្ភារៈ ដែលរួមមានទាំងការបង្វឹក ឲ្យដល់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។

យោងតាមរដ្ឋអាជ្ញា បានឲ្យដឹងថា លោក Ikaika Erik Kang អាយុ៣៥ឆ្នាំ ជាទាហានក្នុងកងទ័ព អាមេរិកប្រចាំការ នៅរដ្ឋហាវ៉ៃ ដែលត្រូវចាប់ខ្លួនកាលពីឆ្នាំមិញនេះ បានក្លាយជាមានចិត្តរុញរាចំពោះ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅដើមឆ្នាំ២០១៦ និងបានចាប់ផ្តើមមើលវីដេអូឃោសនា ហិង្សា និងបង្កើតសេចក្តីថ្លែងការណ៍ គាំទ្រពួករដ្ឋឥស្លាមជ្រុលនិយម។

លោក Ikaika Erik Kang បាននិយាយថា “មនុស្សទាំងឡាយនៅតែនិយាយថា ការចូលរួមជាមួយពួកគេ (ក្រុមរដ្ឋឥស្លាម ជ្រុលនិយម) ជាទង្វើខុសច្បាប់ ប៉ុន្តែតាមដែលខ្ញុំមើលឃើញ គឺពួកគេគ្រាន់តែ កំពុងប្រយុទ្ធនឹងមនុស្ស ដែលធ្វើអំពើ ប្រល័យពូជសាសន៍ នៅទីនោះ។ ខ្ញុំគ្រាន់តែនឹងទៅទីនោះ ហើយច្បាំងនឹងមនុស្សដែលកំពុង ធ្វើអំពើប្រល័យពូជសាសន៍ ទាំងនេះប៉ុណ្ណោះ”៕ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top