អន្តរជាតិ

តួកគី ត្រូវតែដោះលែង អ្នកទោស ដើម្បីសាងចំណងមិត្តភាព ជាមួយសហភាព អឺរ៉ុបឡើងវិញ

បរទេស ៖ ស្របពេលដែលរដ្ឋមន្ត្រីការ បរទេសតួកគី ស្នើឲ្យមានការចាប់ផ្តើមថ្មី ជាមួយសហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា តួកគីមិនអាចស្តារចំណងទាក់ទង ដែលជាប់គាំងជាមួយ សហភាពអឺរ៉ុបបានទេ លុះត្រាតែដោះលែងពលរដ្ឋអាល្លឺម៉ង់ដែលខ្លួនចាប់ឃុំ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ អាល្លឺម៉ង់បាននិយាយថា  ៥០នាក់ក្នុងចំណោមពលរដ្ឋ របស់ខ្លួន កំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារតួកគី ក្រោយការបង្ក្រាប់បន្ទាប់រដ្ឋប្រហារបរាជ័យ ក្នុងខែ កក្កដា ឆ្នាំ២០១៦ ហើយមានតែ៧នាក់ប៉ុណ្ណោះ ត្រូវតុលាការចោទប្រកាន់ ចំណែក៣៥នាក់ផ្សេងទៀត ត្រូវបានគរារាំងមិនឲ្យចាកចេញពីប្រទេសតួកគី។

គួរបញ្ជាក់ថា ប្រទេសតួកគី ដែលមានចំណងមិត្តចុះអន់ថយជាមួយអឺរ៉ុប អស់រយៈកាលជាច្រើនឆ្នាំ កំពុងតែស្វះស្វែងព្យាយាមកសាងចំណងមិត្តភាពនោះឡើងវិញ ស្របពេលដែលរូបិយប័ណ្ណតួកគី កំពុងធ្លាក់ចុះ និងចំណមិត្តភាពតួកគីជាមួយអាមេរិក ចុះដុនដាប់ជាខ្លាំង៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top