អន្តរជាតិ

ចោរប្លន់ល្បីល្បាញ ជនជាតិវៀតណាម ៤នាក់ ត្រូវប៉ូលិសម៉ាឡេស៊ី បាញ់សម្លាប់

បរទេស៖ បុរសជនជាតិវៀតណាមចំនួន ០៤នាក់ដែលគេជឿថាជាចោរប្លន់ដ៏ល្បីល្បាញនោះ ត្រូវបាន ប៉ូលីសម៉ាឡេស៊ីបាញ់សម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បើតាមសារព័ត៌មាន Star Onlineបានផ្សាយ ថា ជនសង្ស័យទាំង០៤នាក់ដែលប៉ូលិសបាញ់ស្លាប់នោះ រួមមានឈ្មោះ Le Quoc Long, Vu Dac Sinh, Truong Quoc Dat និងឈ្មោះTruong Van Long។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រព័ន្ធអនឡាញម៉ាឡេស៊ី បានប្រកាសជាសាធារណៈថា បុរសទាំងនោះត្រូវបានគេជឿថា ជាផ្នែកមួយ នៃក្រុមទំនើងធំជាងគេ ដែលប្រតិបត្តិការប្លន់នៅទូទាំងប្រទេស ទាំងប្លន់តាមហាង និងប្លន់នៅហាង ដែលបើកពេលយប់ផ្សេងទៀត។

ប៉ូលីសបាននិយាយថា ដំបូងប៉ូលិសដែលកំពុងធ្វើសកម្មភាព ត្រូវបានតាមដានរថយន្តដែលសង្ស័យ។ របាយការណ៍បានលើកឡើងពីមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា បុរសម្នាក់ក្នុងចំណោមបុរស ទាំងបួននាក់ បានបើកការបាញ់ប្រហារមកលើប៉ូលីស នៅពេលប៉ូលីសស្នើឱ្យឈប់ឡាន។

ប៉ូលីសបានឆ្លើយតបដោយការបាញ់ និងសម្លាប់បុរសទាំង០៤នាក់នោះ។ ប៉ូលីសក៏បានរកឃើញ កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ គ្រាប់កាំភ្លើង កាំបិតចំនួន២ ស្រោមដៃ និងសម្ភារៈផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top