ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ វៀតណាម​១៧​នាក់​ ករណី​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់ ​លើ​ទឹកដី​កម្ពុជា​

ភ្នំពេញ​ ៖ជនជាតិ​វៀតណាម​ សរុប​ចំនួន​ ១៧​នាក់​ (​ស្រី​៦​នាក់​)​ ប្រើប្រាស់​ឯកសារ ​មិន​ត្រឹមត្រូវ​ បាន​ឃាត់ខ្លួន​បញ្ជូន ​ទៅ​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ​នៃ​ច្បាប់​ នៅ​​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។

​យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាកម្លាំង​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន ​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ឌី​ គឹ​ម​ហេង​ ជា​នាយ​រង​ការិយាល័យ​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​ខណ្ឌ​សែន​សុខ​ មានការ​ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ ស្ថិត​នៅ​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​ជា​លទ្ធផល​ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​១៧​នាក់​ (​ស្រី​៦​នាក់​)​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top