សន្តិសុខ និង សង្គម

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣១​សីហា​ ស្លាប់​៥​នាក់ ​និង របួស​២​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ណ៍ ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៥​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ៦​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ៣​នាក់​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១១​នាក់​(​យប់​៣​នាក់​)​ ។​

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៥​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត ​យានយន្ត​សរុប​ ១០​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​២​នាក់​)​ និង​មិន​គោរព​សិទ្ធិ​ ២​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ២​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ និង​ផ្លូវលំ​ ២​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ១​លើក​ រថយន្ត​ធំ​ ១​លើក​ ។​

ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្ត​ព្រះ​សីហ​នុ​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្តកណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ ។​

Facebook Comments

To Top