អន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ ព្រមានថា សត្វល្អិតនឹងបំផ្លាញ ដំណាំនៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិកខាងជើង នៅត្រឹមឆ្នាំ២០៥០ ដោយសារការប្រែប្រួល អាកាសធាតុ

ទ្វីបអឺរ៉ុប ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា ការបាត់បង់ដំណាំនៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិក ខាងជើងក្រោមថ្វីដៃ សត្វល្អិត នឹងកើនទ្វេដងដល់ឆ្នាំ២០៥០ ខណៈសត្វល្អិតលូតលាស់រាប់លានក្បាល នៅក្នុងសីតុណ្ហភាពក្តៅ ដែលនាំមកដោយការប្រែប្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្រនៅពីក្រោយ ការសិក្សាថ្មីដ៏រន្ធត់នេះបានឲ្យដឹងថា ដំណាំដែលទទួលរងផលប៉ះពាល់ ខ្លាំងបំផុតរួមមានស្រូវសាឡី ពោត និងអង្ករ ជាពិសេសនៅអាកាសធាតុខាងជើង។ ការសិក្សាស្រាវ ជ្រាវនេះបានព្យាករណ៍ថា ការបាត់បង់ដំណាំដែលបង្កឡើង ដោយសត្វល្អិតនឹងកើនឡើងចន្លោះពី១០ ទៅ២៥ ភាគរយសម្រាប់រាល់០,៥៥ អង្សាសេ ផ្ទៃរបស់ភពផែនដីមានកម្ដៅ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កសិករគួរតែចាប់ផ្តើមផលិតផល ដែលមានភាពធន់ទ្រាំនឹងកម្ដៅ និងពពួកសត្វល្អិតនៅពេលនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការចង្រៃ។ ការស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិបានប្រើប្រាស់គំរូកុំព្យូទ័រ ដើម្បីទស្សន៍ទាយការកើនឡើង នៃចំនួនសត្វល្អិតនៅក្នុងពិភពលោក ដែលក្តៅជាង។

ការខាតបង់ដ៏ធំបំផុត នឹងប៉ះពាល់តំបន់កសិកម្ម ដែលមានផលិតភាពច្រើនជាងគេបំផុត នៅលើពិភព លោកដូចជាសហរដ្ឋអាមេរិក បារាំង និងចិន។ ការសិក្សានេះបានព្យាករថា ទិន្នផលដំណាំស្រូវសាលី នៅអឺរ៉ុបនឹងបាត់ទៅវិញជារៀងរាល់ឆ្នាំហើយ នឹងកើនឡើងទ្វេដងនៅត្រឹមឆ្នាំ២០៥០ ខណៈការខាត បង់នៃដំណាំពោតនៅអាមេរិកខាងជើងនឹងកើនឡើង ៤០ភាគរយ បើទោះជាប្រទេសទាំងនោះ សម្រេចតាមការសន្យារបស់ខ្លួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោកសាស្ត្រាចារ្យ Joshua Tewksbury នៃសាកលវិទ្យាល័យ University of Colorado Boulder បាននិយាយថា “នៅក្នុងប្រទេសខ្លះដែលមានសីតុណ្ហភាព សត្វល្អិតដែលបំផ្លាញ សត្វល្អិតត្រូវបាន គេព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំង នៅពេលសីតុណ្ហភាពបន្តកើនឡើង៕

ប្រែសម្រួល ៖ លី ភីលីព

Facebook Comments

To Top