អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត ធុន 007 Aston Martin ប្រកាសពីទីផ្សារ ភាគហ៊ុន របស់ខ្លួន កំពុងអណ្តែតឡើង

ឡុងដុង ៖ ក្រុមហ៊ុនផលិតរថយន្ត ប្រណីតអង់គ្លេស Aston Martin ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់ចារបុរស James Bond បានប្រកាសថា ក្រុមហ៊ុនគ្រោងនឹងចុះបញ្ជីភាគហ៊ុនមួយភាគបួន របស់ខ្លួននៅលើទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍យោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ក្រុមហ៊ុន Aston Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានលម្អិតនៃការផ្តល់ ជូនជាសាធារណៈនឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញាដោយរបាយការណ៍បានកត់សម្គាល់ ថាក្រុមហ៊ុនអាចនឹងមានតម្លៃរហូតដល់ ៥ពាន់លានផោន (៦,៤ ពាន់លានដុល្លារ និង៥,៥ពាន់ លានអឺរ៉ូ) ។

នាយកប្រតិបត្តិក្រុមហ៊ុន Aston Martin លោក Andy Palmer បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ថា  ការប្រកាសថ្ងៃនេះតំណាងឲ្យព្រឹត្តិការណ៍សំខាន់ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលកំពុង រាយការណ៍អំពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងតម្រូវការកើនឡើងនៃពិភពលោកសម្រាប់ រថយន្តកីឡា ដែលទទួលបានពានរង្វាន់” ។ ក្រុមហ៊ុនផលិតរថយន្តចាស់ដែលមានមូលដ្ឋាននៅ Gaydon ភាគ កណ្តាលប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយវិនិយោគិនឯកជនអ៊ីតាលី Investindustrial និងវិនិយោគិនគុយវែត។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Daimler នឹងរក្សាភាគហ៊ុន ៥,០ ភាគរយរបស់ក្រុមហ៊ុននេះនៅ ក្រុមហ៊ុន Aston Martin ។ ត្រូវបានបង្កើតឡើងនៅទីក្រុងឡុងឆ្នាំ១៩១៣ ក្រុមហ៊ុន Aston Martin បានទទួលកិត្តិនាមល្បីល្បាញដោយសារតែរថយន្តស្ព័រ DB5 របស់លោកដែលជា តារាសម្តែង Sean Connery ដំបូងបង្អស់៕

ប្រែសម្រួល ៖លី ភីលីព

To Top