អន្តរជាតិ

ក្រុងសេអ៊ូល៖ ការសិក្សារួមគ្នាជាមួយ DPRK ទៅលើគម្រោងផ្លូវដែក មិនចាត់ចូលក្នុងរឿងទណ្ឌកម្មអន្តរជាតិឡើយ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨នេះថា ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការអន្តរ-កូរ៉េ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការសិក្សារួមគ្នាមួយជាមួយ នឹងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ទៅលើគម្រោងផ្លូវអាយស្ម័យយាន មិនមែនជាប្រធានបទដែលចូល ទៅក្នុងរឿង ទណ្ឌកម្មអន្តរជាតិឆ្ពោះទៅមុខសម្រាប់ក្រុងព្យុងយ៉ាងឡើយ ។

លោក Lee Eugene អនុប្រធានអ្នកនាំពាក្យនៃក្រសួងបង្រួបបង្រួម បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទដោយខ្លីៗថា ការរួមគ្នាអធិការកិច្ចដោយប្រទេសកូរ៉េខាងត្បូង និងខាងជើង ទៅលើផ្លូវអាយស្ម័យយាន មិនមែនជាប្រធាន បទដល់ការដាក់ទណ្ឌកម្មអន្តរជាតិនោះទេ ដោយបានថ្លែងថា ក្រុងសេអ៊ូល បានប្រឹក្សាយោបល់ជាមួយក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ទៅលើការរួមគ្នាសម្រាប់ការសិក្សានេះ ។

លោក Lee បានថ្លែងថា បើសិនជាភាគីកូរ៉េខាងត្បូងបញ្ចប់ការរៀបចំក្នុងការសិក្សាបន្ថែម កូរ៉េខាងត្បូង នឹងប្រឹក្សាយោបល់ ជាមួយភាគី DPRK តាមកាលវិភាគមួយចំនួន ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូង និង DPRK មានផែនការដំបូងដើម្បីធ្វើតេស្តផ្លូវរត់ រថភ្លើង ពីក្រុងសេអ៊ូល ឆ្ពោះទៅកាន់ក្រុង Sinuiju ស្ថិតនៅភាគឦសានរបស់ DPRK ដែលឆ្លងកាត់ខ្សែបន្ទាត់គ្មានយោធា (MDL)ដែលបានបែងចែកប្រទេសទាំំងពីរ ហើយបានវិលត្រឡប់មកវិញនៅថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top