ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ៨២គ្រួសារ ដែលរងគ្រោះ ទឹកជំនន់

រតនគិរី៖នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក  គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជា អនុប្រធានកាក បាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយ កាកបាទក្រហមកម្ពុជា ដែលមានអង្ករ ត្រីខ មីកញ្ចប់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀតផ្តល់ជូនប្រជាពលរដ្ឋចំនួន៨២ គ្រួសារមកពីភូមិចំនួន៤ ស្ថិតក្នុងឃុំកាចូន ស្រុកវើនសៃ ដែលរងគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ ប្រព្រឹត្តទៅនៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ដែលជាចំណុចទីទួលសុវត្ថិភាព។ ឆ្លៀតក្នុងឱកាសនោះដែរលោក គិត ទ្រី ក៏បានពាំនាំនូវ ការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានកាក បាទក្រហមកម្ពុជាខេត្តរតនគិរី ហើយជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋទូទៅមិនថា ទីក្រុង ឬជនបទ ឡើយ៕

ដោយ ៖ ស្រី សុផាន់ណា

To Top