ព័ត៌មានជាតិ

កម្មករលាង​ រថយន្ត ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ តាមបណ្តឹង ឪពុកម្តាយយុវតីម្នាក់ ក្រោយបែក ធ្លាយថា បានរំលោភកូនស្រីគាត់

ភ្នំពេញ ៖ កម្មករលាងរថយន្ត យីហោ ឆាយ ហ៊ាង ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ តាមបណ្តឹង ឪពុកម្តាយយុវតីម្នាក់ ក្រោយបែកធ្លាយថា បានរំលោភកូនស្រីគាត់ ។ ការឃាត់ខ្លួននេះ ធ្វើឡើង នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០១៨ នៅកន្លែងលាងរថយន្ត តាមផ្លូវ១៩៩ ស្ថិតនៅ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បើឪពុកម្តាយនាង បានអោយដឹងថា កូនស្រីគាត់ អាយុ ១៥ឆ្នាំ មានឈ្មោះ  អ ស ឡ ធ្វើការ ជាមួយគ្នា នៅកន្លែងលាងរថយន្តឆាយ ហ៊ាង និងស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុក កំណើត នៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង។

លោក ផន អូន នាយប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន ជនសង្ស័យមានឈ្មោះ ចុច ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកផ្នែកលាងរថយន្តឆាយ ហ៊ាង ស្នាក់នៅកន្កែង កើតហេតុមានស្រុកកំណើតនៅភូមិកោះចេក ឃុំ កោះចេក ស្រុក ពាមជ័រ ខេត្តព្រៃវែង បាន ឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចពិតជាបានចាប់រំលោភក្មេងស្រី ជាបុគ្គលិកផ្នែកជូនសំអាត រថយន្តបានសំរេចមួយលើពិតមែន តាំងពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៨ ពិតប្រាកដ មែន ដោយសារស្រលាញ់ក្មេងស្រីនោះពេក ពេលឃើញក្មេងស្រី ឡើងទៅបន្ទប់ឡៅតឿ ជាកន្លែង ស្នាក់នៅបុគ្គលិករួម ក៏ឆ្លៀតឱកាសស្ងាត់ ក៏យកដៃខ្ទប់មាត់និងស្រាតខោក្មេងស្រី យកប្រដាប់ ភេទខ្លួនដាក់ចូល ប្រដាប់ភេទក្មេងស្រីរងគ្រោះ បានសំរេចហើយ ក៏ចេញមកវិញ ធ្វើការធម្មតា និងគំរាមក្មេងស្រីកុំអោយប្រាប់អ្នកដទៃ សូម្បីតែម្ដាយឱពុកផងដែរ ។

បច្ចុប្ប​ន្នជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ ការបន្ត ៕

ដោយ ប៉ិច នរះ

Facebook Comments

To Top