ព័ត៌មានជាតិ

Update: ស្ថានទូតចិន គោរពការអនវុត្តច្បាប់ របស់កម្ពុជា ប្រឆាំងនឹង ជនជាតិចិន ដែលប្រព្រឹត្ត បទខុសច្បាប់

ភ្នំពេញ៖ មន្រ្តីស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងអះអាងបញ្ជាក់ ជាថ្មី នូវការគោរព រាល់ការអនវុត្តច្បាប់ របស់អាជ្ញាធរកម្ពុជា ទៅលើជនជាតិ ទាំងឡាយណា ដែលប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ កម្ពុជា ជាមួយនឹងការស្នើសុំឲ្យមានការ ស៊ើបអង្កេតច្បាស់លាស់ផងដែរ។

ប្រភពដែលនិយាយក្នុង លក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅមុននេះ បន្តិចថា ករណីសមត្ថកិច្ចកម្ពុជា បិទក្រុមហ៊ុនមួយ ដែលអះអាងថា ជាក្រុមហ៊ុនចិន នៅក្នុងខណ្ឌដូនពេញនោះ លោកមិនអាចបញ្ជាក់បានទេ ជនទាំងនោះជាជនជាតិចិន។

តែយ៉ាងណាមន្រ្តីនៃស្ថានទូត មហាអំណាចមួយនេះ បញ្ជាក់ថា “យើងគោរពការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា និងសូមឲ្យមានការសើបអង្កេត ឲ្យបានជាក់លាក់សិន មុននឹងមានវិធានការមួយ”។

ប្រវត្តិរឿង

អាជ្ញាធរបិទក្រុមហ៊ុនចិន នៅខណ្ឌដូនពេញ ក្រោយរកឃើញថា កៀរគរប្រជាពលរដ្ឋខ្មែរ ដាក់ប្រាក់ វិនិយោគខុសច្បាប់

ភ្នំពេញ ៖ គណៈកម្មការចម្រុះបានសម្រេច ចុះបិទអាជីវកម្មទាំងស្រុង របស់ក្រុមហ៊ុនចិន អត់ច្បាប់ ដ៏ធំមួយឈ្មោះ ឌីជីថល អ៊ិនធឺណេសិនណល អ៊ែសេត ត្រេឌីង សេនអឺ (BTKTrade Digital International Assets Trading Center) ដែលមានអាសយដ្ឋាន អគារលេខ៤៨ ផ្លូវ លេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតកុំព្យុទ័រប្រមាណ៣០០គ្រឿង បន្ទាប់ ពីរកឃើញថា បានធ្វើការកៀរគរប្រជាពលរដ្ឋខ្មែរឲ្យដាក់ប្រាក់ វិនិយោគខុសច្បាប់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការចុះបិទក្រុមហ៊ុននេះ បានធ្វើឡើងនៅចុង សប្តាហ៍នេះ ដោយមានសមាសភាពចូល រួមពីក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការ មូលបត្រកម្ពុជា និងកម្លាំងនគរបាល នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការធ្វើការ ត្រួតពិនិត្យកិច្ចការការងាររដ្ឋបាល ដោយយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នង ការដ្ឋាននគរបាលជាតិ ស្តីពីការជួញដូរ លក់ដូរ និងកៀរគរប្រជាពលរដ្ឋដាក់ប្រាក់ វិនិយោគ ដោយគ្មានច្បាប់អនុញ្ញាត។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចុះពិនិត្យ នៅទីតាំងល្មើសផ្ទាល់ ជួបតំណាងក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទស្រី ជនជាតិចិន ជាប្រធានរដ្ឋបាល និងឈ្មោះ Liu Xu ភេទប្រុស ជនជាតិចិន ជាបុគ្គលិករដ្ឋបាល និងឈ្មោះ ហ៊ី សុងឆាយ ជនជាតិខ្មែរ ជាអ្នកបក ប្រែខ្មែរចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន២៩៨គ្រឿង ដែលជាឧបករណ៍ ដើម្បីប្រព្រឹត្ត អាជីវកម្ម។

តំណាងអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧត្តមសេនីយ៍ទោ មៀច ដេវីត បានបញ្ជាក់ថា ការប្រមែប្រមូលប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដើម្បីវិនិយោគតាមប្រព័ន្ធ blockchain នឹង កាសអេលិចត្រូនិក វាមានហានិភ័យខ្ពស់ ដោយសារការយល់ដឹង របស់ប្រជាពលរដ្ឋ ទៅលើ បច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិត ហើយប្រជាពលរដ្ឋ ងាយទទួលការអូសទាញចាញ់បោកដោយ សារក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់តម្កល់ ជាទំនុកចិត្តសម្រាប់នាក់វិនិយោគទេ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា ករណីនេះបើថៅកែវេចលុយ របស់អ្នក វិនិយោគរត់បាត់ តើអ្នកណាទទួលខុសត្រូវ? ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមការងារ បានណែនាំទៅក្រុមហ៊ុន ទី១ ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាត អាជ្ញាប័ណ្ណស្របតាមច្បាប់។ ទី២ ត្រូវបញ្ឈប់សកម្មភាព ផ្សព្វផ្សាយជួញដូរ កៀរគរអតិថិជន និងប្រមូលប្រាក់គ្រប់រូបភាព។ ទី៣ ត្រូវរុះរើស្លាកអាជីវកម្មចេញ ជៀសវាងការយល់ច្រឡំ។ និង ទី៤ ទៅសុំច្បាប់ អាជីវកម្ម និងអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវ៕

</figur

Facebook Comments

To Top