X

Update៖នាយករដ្ឋមន្រ្តី ទូលថ្វាយ ព្រះមហាក្សត្រ សុំតែងតាំងនិងបញ្ចប់ មុខតំណែង​ មន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃបីរូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្នើសុំព្រះមហាក្សត្រ តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយក អន្តោប្រវេសន៍, អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។

យោងតាមតាមលិខិត ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹង នៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះថា មន្ត្រីជាន់ខ្ពស់ទាំង៣នោះរួមមានៈ ១.នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ២.នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរង នគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៣. លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយក រង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

ក្នុងនោះ មាន៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ ត្រូវបានចូលនិវត្តន៍៕

Facebook Comments