តារា

Nicki Minaj សរសើរគូដណ្តឹងរបស់នាង Ariana Grande ថាជាបុរសល្អបំផុតលើផែនដី

អាមេរិក៖ រាជនីចម្រៀងរ៉េប Nick Minaj ស្រាប់តែសរសើរតារាកំប្លែង Pete Davidson គូដណ្តឹងរបស់នាង Ariana Grande ថាជាបុរសល្អបំផុត ថែមទាំងសួរថា Pete មាននៅសល់ប្អូនប្រុសទៀតទេ ។

តារាចម្រៀងរ៉េបវ័យ៣៥ឆ្នាំ Nicki Minaj បាននិយាយអួត Pete Davidson ក្នុង Instagram ថាជាបុរសដ៏ល្អម្នាក់ដែលនាងបានស្គាល់ហើយអបអរចំពោះ Ariana Grande ដែលមានសំណាងជួបបុរសម្នាក់នេះ ។ Nicki Minaj ថែមទាំងចូល Comment សួរនាង Ariana បែបកំប្លែងថា Peteជាបុរសល្អបំផុត លើផែននៅមានបងប្អូនប្រុសទៀតឬអត់? ហើយ Ariana បានឆ្លើយថា “ អត់ទេPete មិនមានបងប្អូនប្រុសទេដូចនេះខ្ញុំជាមនុស្សសំណាងបំផុត លើផែនដីនេះហើយ” ។

Nicki Minaj និង Ariana កំពុងសហការគ្នាក្នុងចម្រៀងថ្មី “The Light Is Coming” ហើយមួយរយ:នេះអ្នកទាំង២ ហាក់ស្និទ្ធស្នាលគ្នាណាស់ ថែមទាំងអួតថាពយកគេចាត់ទុកគ្នាដូចបងប្អូនទៀតផង៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top